ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅទីក្រុងភ្នំពេញបានបង្ហើបថា ក្រុមហ៊ុនអាមេរិក General Electric (GE) ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យថាមពលនៅកម្ពុជា។ នេះបើតាមការឲ្យដឹងពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២២ ខែវិច្ឋិកា។
នៅក្នុងកិច្ចពិភាក្សាការងារ ជាមួយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលដ៏ខ្លីដែលឯកឧត្តមបានមកបំពេញបេសកកម្មនៅកម្ពុជា ឯកឧត្តមយល់ឃើញថាសហគ្រាសធុនតូច និងមធ្យម ជាចលករមួយដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តម ប៉ាទ្រីក មើហ្វីបានមានប្រសាសន៍ថា “ដើម្បីគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ស្ថានទូតអាមេរិកនឹងរៀបចំវេទិកាស្ដីពីកសិ-ឧស្សាហកម្ម នៅខែកុម្ភៈ ឆ្នាំ២០២០ ហើយនឹងអញ្ជើញក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងវេទិកានេះ”។
ឯកឧត្តម ប៉ាទ្រីក មើហ្វី បានបន្តថា “ក្រុមហ៊ុនអាមេរិកជីអ៊ី (GE) ក៏មានបំណងចូលរួមក្នុងវិស័យថាមពល ដើម្បីរួមវិភាគទានលើការខ្វះខាតអគ្គីសនីនៅកម្ពុជា”។
នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានស្នើឲ្យក្រុមហ៊ុនអាមេិក និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជាចូលរួមវិនិយោបន្ថែមទៀត ទាំងនៅក្នុងវិស័យឯកជន និង រដ្ឋាភិបាល៕
(រូបភាពពីហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម)