ក្រុមហ៊ុនឯកជន​ នឹងនាំយកបច្ចេកវិទ្យាដ៏ទំនើបបំផុតពីបារាំង មកបង្កើតសារមន្ទីរ3D នៅខេត្តសៀមរាប

ក្រុមហ៊ុន អ៊ឹមមើស៊ីវ អង្គរ លីហ្គើស៊ី ឯ.ក នឹងនាំយកបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយពីប្រទេសបារាំង មកបំពាក់ក្នុងគម្រោងសាងសង់សារមន្ទីរឌីជីថល​ (សារមន្ទីរ​ 3D) នៅក្នុងខេត្តសៀមរាប ដែលគ្រោងនឹងបើកដមណើរការ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ។

នេះបើតាមជំនួបរវាងឯកឧត្តម ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប និង​លោក កែ ប៊ិន សូរស្មី ប្រធានក្រុមហ៊ុនអ៊ឹមមើស៊ីវ អង្គរ លីហ្គេស៊ី ឯ.ក កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ជំនួបពិភាក្សាខាងលើនេះ បានសង្កត់ធ្ងន់លើការវិនិយោគបេតិកភ័ណ្ឌបែបទំនើបសារមន្ទីរឌីជីថល​ (សារមន្ទីរ​ 3D) ដែលមានការចូលរួមសហការដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយនៅក្នុងប្រទេសបារាំង ហើយគម្រោងមួយនេះនឹងលេចចេញជារូបរាងជាផ្លូវការនៅអំឡុងខែមីនា​ ឆ្នាំ២០២៥ខាងមុខនេះ​។ នេះបើតាមការលើកឡើងរបស់ លោក កែ ប៊ិន សូរស្មី ប្រធានក្រុមហ៊ុនអ៊ឹមមើស៊ីវ អង្គរ លីហ្គេស៊ី ឯ.ក ។

នាឱកាសនោះដែរ ឯកឧត្តម​ អភិបាលខេត្ត បានគាំទ្រយ៉ាងពេញទំហឹងលើគម្រោងវិនិយោគដ៏ធំមួយនេះ  ព្រមទាំងសង្ឃឹមថាគម្រោងនេះនឹងអាចលេចចេញជារូបរាងតាមការគ្រោងទុក​ ក្នុងពេលឆាប់ៗខាងមុខនេះ​។

គួររំលឹកថា ជំនួបពិភាក្សាខាងលើកនេះ ត្រូវបានធ្វើឡើងក្រោយជំនួបរវាងលោក Geoffrey LADET នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou ប្រចាំទ្វីបអាស៊ី និង សម្តចបវធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៥ មករា ២០២៤។

នាឱកាសនោះលោក Geoffrey LADET បានលើឡើងអំពីសារៈសំខាន់នៃគម្រោង “Immersive Angkor” ថា គម្រោងនេះមានលក្ខណៈវិទ្យាសាស្រ្ត ដោយប្រើប្រាស់ប្រព័ន្ធ 3D Data Scanning សម្រាប់បង្ហាញ និងផ្តល់ចំណេះដឹងអំពីវប្បធម៌នៅកម្ពុជា។ ម្យ៉ាងទៀត  គម្រោង “Immersive Angkor” នឹងក្លាយជាសេវាបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានានៅកម្ពុជាបានថែមទៀតផង។ នេះយោងតាមការចុះផ្សាយរបស់ pressocm នៅថ្ងៃទី១៦ មករា ២០២៤។

ជាការឆ្លើយតប សម្តេចធិបតី បានបង្ហាញនូវការគាំទ្រ ព្រមទាំងបានគូសបញ្ជាក់ថា “Immersive Angkor”នេះ ជាគម្រោងដ៏ល្អប្រសើរ ដែលនឹងជួយពង្រីកការយល់ដឹងដល់យុវជនកម្ពុជា ជាពិសេស ជំនាន់ក្រោយឱ្យយល់ច្បាស់បន្ថែមទៀតអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដោយប្រើពេលវេលាខ្លី ហើយអាចងាយស្រួលយល់សម្រាប់មជ្ឈដ្ឋានទូទៅ ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]