ក្រុមហ៊ុន ស៊ុនហ៊ួ គ្រុប គឺជាកន្លែងស្វែងរកផលិតផលម៉ាក TOTO ដ៏ប្រណីតនៅកម្ពុជា
ឆ្លើយតបទៅនឹងការកើនឡើងនូវចំនួនអគារនៅទូទាំងប្រទេសកម្ពុជា និងតម្រូវការផលិតផលប្រណីតកាន់តែច្រើនទៀតនោះ ក្រុមហ៊ុនចែកចាយក្នុងស្រុក ក្រុមហ៊ុន ស៊ុនហ៊ួ គ្រុប បានធ្វើការនាំចូលផលិតផលដែលមានគុណភាពខ្ពស់ ពីក្រុមហ៊ុនផលិតគ្រឿងបរិក្ខាបន្ទប់ទឹកធំជាងគេបំផុតនៅលើពិភពលោក ឈ្មោះ TOTO ដែលនេះ នឹងផ្តល់នូវបទពិសោធន៍ប្រកបដោយផាសុខភាពសម្រាប់អតិថិជនកម្ពុជា។
ជាមួយនឹងបទពិសោធន៍ជាង ២០ ឆ្នាំក្នុងការផ្តល់ផលិតផល និងសេវាកម្ម ដែលមានគុណភាពខ្ពស់សម្រាប់ឧស្សាហកម្មសំណង់ ក្រុមហ៊ុន ស៊ុនហ៊ួ គ្រុប បានបោះជំហានមួយបន្ថែមទៀត តាមរយៈការនាំយកបច្ចេកវិទ្យាចុងក្រោយបំផុតនៃបង្គន់ Neorest smart ។ ផលិតផលប្រភេទ Neorest មាន ឈុតបរិក្ខាក្នុងបន្ទប់ទឹកពេញលេញ ដែលរួមមាន បង្គន់អនាម័យ បន្ទប់ទឹក បរិក្ខាទឹកផ្កាឈូកសម្រាប់ងូតមួយឈុត និងអាងងូតទឹកបណ្តែតខ្លួន។
ក្រុមហ៊ុន TOTO ថ្មីៗនេះ បានដាក់លក់នូវផលិតផលបង្គន់ប្រភេទ Neorest ដែលជាការរួមបញ្ចូលគ្នានូវការរចនាដ៏ស្រស់ស្អាត និងបច្ចេកវិទ្យាចុងក្រោយបំផុតដែលមានមុខងារទឹកបាញ់សម្អាត និងមុខងារផ្សេងៗទៀតសម្រាប់ការរស់នៅឆ្លាតវៃ។
លក្ខណៈពិសេសនៃការរចនាដោយថាមពលស្អាតរួមមាន ទឹក Electrolyzed ជាមួយនឹងការប្រឆាំងនឹងបាក់តេរី ខ្សែទឹកដែលបាញ់ចេញដ៏មានប្រសិនភាពខ្ពស់ ចានបង្គន់សេរ៉ាមិចគ្មានស្នាម និងផ្ទៃសេរ៉ាមិចរលោងដែលហៅថា Cefiontect។
ដោយជឿជាក់ថាបន្ទប់ទឹកគួរតែជាកន្លែងសម្រាប់ការសំរាកលំហែ និងប្រមូលថាមពលឡើងវិញ បន្ទាប់ពីធ្វើការងារយ៉ាងហត់នឿយពេញមួយថ្ងៃ ក្រុមហ៊ុន TOTO បានបង្កើតសារសម្រាប់ម៉ាកផលិតថា “Life Anew” ក្នុងឆ្នាំ ២០១៨ ដើម្បីបង្កើតវប្បធម៌នៃការរស់នៅប្រកបដោយផាសុខភាព និងសុខភាពល្អ។
ក្រោមអត្ថន័យ “Life Anew” ក្រុមហ៊ុន ស៊ុនហ៊ួ គ្រុប ធ្វើការចែកចាយអាងងូតទឹកបណ្តែតខ្លួន ដែលភ្ជាប់មកជាមួយលក្ខណៈពិសេសចំនួន ៣ គឺវិមាត្រសូន្យដែលធ្វើឱ្យរាងកាយបណ្តែត កន្លែងសម្រាប់ដាក់ក្បាលសំរាកលំហែយ៉ាងស្ងប់ស្ងាត់ និងបច្ចេកវិទ្យាដៃហាយដ្រូស និងបច្ចេកវិទ្យា ខ្យល់សម្រាប់ការម៉ាស្សាយ៉ាងស្រួល។
ជាមួយគ្នានេះដែរ គ្រឿងបរិក្ខានេះក៏មានក្បាលម៉ាស៊ីនទឹកផ្កាឈូកដែលទឹកក្តៅហូរសម្រាប់ការស្ប៉ា ជាមួយនឹងដំណក់ទឹកធំ និងរលកទឹកលក្ខណៈពិសេស។
ក្រៅពីការលក់ផលិតផល TOTO ក្រុមហ៊ុន ស៊ុនហ៊ួ គ្រុប ក៏នាំចូលនិងចែកចាយផលិតផលជាច្រើនទៀតដូចជា ប្រព័ន្ធកំដៅ ដោយ ARISTON មកពីប្រទេសអ៊ីតាលី ម៉ាស៊ីនបូមទឹក GRUNDFOS ពីប្រទេសដាណឺម៉ាក ជញ្ជាំង RAK និងសេរ៉ាមិចពីប្រទេសអារ៉ាប់ប៊ីសាអូឌីត និងម៉ាកអន្តរជាតិជាច្រើនទៀត ដូចជា PUREPRO, POOL&SPA និង NEWTIME។
ព័ត៌មានលម្អិតបន្ថែមអំពីផលិតផលទាំងនេះគឺមាននៅក្រុមហ៊ុន ស៊ុនហ៊ួ គ្រុប ដោយធ្វើការទំនាក់ទំនងទៅកាន់លេខ ០២៣ ៧២០ ៣៥២ / ០១២ ៣៦៨ ៨៩៩ ។
- Video Advertisement -