ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បើកសម្ពោធជាផ្លូវការផលិតផលថ្មី ៣ ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) កាលពីថ្ងៃទី ២១ ខែមករា កន្លងមកនេះ បានបើកសម្ពោធផលិតផលថ្មីចំនួន៣ ក្នុងពេលតែមួយ ដែលរួមមាន ក្បឿងត្រជាក់ អាយ.អេស.អាយ ផាម (ISI PALM®) ប្រព័ន្ធគ្រោងដំបូលដែក (PALM TRUSS) និងដែកសរសៃ អាយ.អេស.អាយ (ISI Debar) ។

ក្បឿងត្រជាក់ អាយ.អេស.អាយ ផាម (ISI PALM®) គឺជាអ្នកឯកទេស រក្សាភាពត្រជាក់ក្នុងគេហដ្ឋាន ស្រោបដោយស្នោកាត់បន្ថយកម្តៅ មានគុណភាពខ្ពស់ និងផលិតតាមបច្ចេកវិទ្យា ជប៉ុន និងអូស្រ្តាលី ស្តង់ដារអន្តរជាតិ ISO 9001: 2015 ។

ដោយឡែក ដែកសរសៃ អាយ.អេស.អាយ (ISI Debar) ជាផលិតផលដែកដែលមានគុណភាពខ្ពស់ ផលិតឡើងតាមស្តង់ដា JIS របស់ជប៉ុន មានច្រើនជម្រើស និងជាទីទុកចិត្តសម្រាប់គ្រប់សំណង់អាគារ។

លើសពីនេះ ប្រព័ន្ធគ្រោងដំបូលដែក (PALM TRUSS) ជារបកគំហើញថ្មីបំផុត ដែលជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់គ្រោងដំបូលដែកជំនាន់ថ្មី ជាមួយបច្ចេកវិទ្យាទំនើប គុណភាពខ្ពស់ រឹងមាំ សន្សំសំចៃ និងដំឡើងឆាប់រហ័ស។

លោក កាំង សំណាង អគ្គនាយករងក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានសង្កត់ធ្ងន់ថា៖ «រាល់ផលិតផលរបស់ក្រុមហ៊ុន គឺយើងមិនផ្តោតលើ គុណភាពផលិតផលតែមួយនោះទេ ប៉ុន្តែយើងបានផ្តោតការយកចិត្តទុកដាក់ខ្លាំងលើភាពច្នៃប្រឌិត និងការរកនូវដំណោះស្រាយ ដើម្បីឲ្យអតិថិជនទទួលបានផលិតផលដែលមានភាពងាយស្រួល ចំណេញពេលវេលា សន្សំសំចៃ និងឆ្លើយតបទៅនឹងបញ្ហាទាំងឡាយដែលម្ចាស់គម្រោងជួបប្រទះ»។

«ជាឧទាហរណ៍ យើងបានបង្កើតនូវផលិតផលថ្មី គឺគ្រោងដំបូលដែក PALM TRUSS ឡើងដោយយើងបានមើលឃើញពីផលលំបាករបស់ម្ចាស់គម្រោងនានាដែលពិបាករកជាងក្នុងការសាងសង់ ការគ្រប់គ្រងជាង តម្លៃ ជំនាញនៃការសាងសង់នៅមានកម្រិត និងការបញ្ចប់គម្រោងក្នុងរយៈពេលយូរជាដើម»។

លោកអគ្គនាយករងក៏បានបន្ថែមទៀតថា៖ “ខ្ញុំសង្ឃឹម ផលិតផលថ្មីទាំង ៣ នេះ នឹងបើកនូវសករាជថ្មីនៃជម្រើសផលិតផលដែលមានគុណភាពខ្ពស់ ប្រកបដោយភាពច្នៃប្រឌិត សម្រាប់ម្ចាស់គេហដ្ឋាន ម្ចាស់គម្រោង ក្រុមហ៊ុនសាងសង់ ស្ថាបត្យករ និងប្រជាជនកម្ពុជាយើងទាំងអស់»។

គួរបញ្ជាក់ថា លោកអ្នកអាចរកជាវផលិតផលរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បាននៅតាមសាខាក្រុមហ៊ុន ក៏ដូចជាដេប៉ូចែកចាយទូទាំងប្រទេសដែល នៅជិតគេហដ្ឋានរបស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងផលិតផល សូមទូរសព្ទទៅកាន់លេខ ០២៣ ៨៨០ ០៩៨ ឬចូលទៅកាន់គេហទំព័រ  ឬទំព័រហ្វេកប៊ុក ISI STEEL

- Video Advertisement -