ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមហ៊ុន Angkor International Airport Investment (Cambodia) (AIAI) ដាក់ទិសដៅ ក្នុងការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រេចឱ្យបាន ៧០% នៅដំណាច់ឆ្នាំ២០២២នេះ។
ក្រុមហ៊ុនបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ ដើម្បីតាមដានជំរុញការអនុវត្តគម្រោង កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ។
ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ បានបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរ ដោយសម្រេចបានជិត ៣៤% នៃគម្រោងទាំងមូល គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២២ នេះ ។
ឯកឧត្តម រ៉េត សំរេច លើកឡើងថា ៖ “ក្នុងនោះ ផ្នែកមួយចំនួន ដូចជា អនុស្ថានីយអគ្គិសនី ស្ថានីយស្តុកប្រេងឥន្ទន: និងអគារបញ្ជាផ្លូវហោះហើរ សម្រេចបានលើសពី ៧០ភាគរយ ចំណែកផ្លូវរត់ (Runway) ត្រូវបានតភ្ជាប់ជាស្ថាពរហើយ”។
បច្ចុប្បន្ន ក្រុមហ៊ុន AIAI ប្តេជ្ញាសម្រេចឱ្យបាន ៥០% នៃគម្រោងទាំងមូល នៅដំណាច់ត្រីមាសទី៣ ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សាងសង់លើផ្ទៃដីទំហំ ៧០០ហិកតា ដែលមានទុនវិនិយោគចំនួន ៨៨០លានដុល្លារ៕