ក្រុមហ៊ុន Bentley ប្រកាសជ្រើសរើសបេក្ខភាពប្រកួតប្រជែងពានរង្វាន់ GOING DIGITAL AWARDS IN INFRASTRUCTURE សម្រាប់ឆ្នាំ ២០២៤

លើកកម្ពស់កិត្តិសព្ទគម្រោងរបស់អ្នកទៅកាន់មនុស្សទូទាំងពិភពលោក!

ចាប់ផ្តើមទទួលពាក្យគម្រោងប្រកួតប្រជែង ចាប់ផ្តើមពីពេលនេះ រហូតដល់ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២៤!

ក្រុមហ៊ុន Bentley Systems ដែលក្រុមហ៊ុនកម្មវិធីសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខលំដាប់សកល បានប្រកាសបើកទទួលចុះឈ្មោះប្រកួតប្រជែង និងតែងតាំងគម្រោង សម្រាប់ពានរង្វាន់ Going Digital Awards In Infrastructure ឆ្នាំ ២០២៤ ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុង Vancouver ប្រទេសកាណាដា។ ពានរង្វាន់ដ៏មានកិត្យានុភាពនេះ នឹងជ្រើសយកគម្រោងណាដែលអនុវត្តបច្ចេកឌីជីថលក្នុងប្រតិបត្តិការរបស់ខ្លួន ក្នុងគោលបំណងលើកកម្ពស់ភាពជឿនលឿនប្រកបដោយភាពច្នៃប្រតិដ្ឋ និងឧត្តមភាពនៃបច្ចេកវិទ្យានៅក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុន Bentley ប្រកាសអញ្ជើញអង្គការនិងស្ថាប័នទាំងអស់នៅទូទាំងពិភពលោក ឱ្យដាក់ស្នើគម្រោងរបស់ខ្លួនមកចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ ដើម្បីបង្ហាញពីសមិទ្ធផលរបស់ស្ថាប័នខ្លួនផង និងថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្ថាប័នក្នុងការជំរុញឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធតាមរយៈបរិវត្តកម្មឌីជីថលផងដែរ។

2023 Going Digital Awards and Year In Infrastructure in Singapore. Photo: Bentley System

អត្ថប្រយោជន៍នៃការទទួលសិទ្ធិ និងការទទួលស្គាល់

អត្ថប្រយោជន៍ទីមួយ គឺនៅពេលតែងតាំង គម្រោងដែលចូលរួមនីមួយៗ នឹងត្រូវបានផ្តល់កិត្តិយសជាមួយនឹងវិញ្ញាបនបត្រនៃការចូលរួមពីក្រុមហ៊ុន Bentley ដែលជានិមិត្តរូបនៃការលះបង់របស់ស្ថាប័នចំពោះឧត្តមភាពឌីជីថល រួមជាមួយនឹងការទទួលស្គាល់កិត្តិស័ព្ទស្ថាប័នចារទុកនៅក្នុងសៀវភៅហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ (Infrastructure Yearbook) ដែលមានការទទួលស្គាល់ជាសាកល។ ការ​ទទួល​ស្គាល់​នេះ​ ដើរ​តួនាទី​ជា​ជំហាន​មួយ​ដើម្បី​ទទួល​បាន​កិត្តិស័ព្ទសម្រាប់ស្ថាប័នផ្ទាល់ និង​ឱកាសផ្សេងៗជាច្រើន​បន្ថែម​ទៀត។

អត្ថប្រយោជន៍មួយទៀត គឺអ្នកជាប់គម្រោងចុងក្រោយដែលត្រូវបានជ្រើសរើស នឹងទទួលបានឱកាសដ៏អស្ចារ្យមួយដើម្បីធ្វើបទបង្ហាញគម្រោងនៃស្ថាប័នខ្លួននៅចំពោះមុខគណៈវិនិច្ឆ័យឆ្នើមៗ និងទស្សនិកជនជាអ្នកជំនាញក្នុងឧស្សាហកម្មសំណង់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយដែលរៀបចំដោយក្រុមហ៊ុន Bentley ។ ឱកាសធ្វើបទបង្ហាញនេះ មានតម្លៃមិនអាចកាត់ថ្លៃបាន ដោយផ្តល់ជូនបេក្ខជនជាប់វគ្គផ្តាច់ព្រ័ត្រចុងក្រោយនូវវេទិកាមួយដើម្បីចែករំលែកដំណោះស្រាយ និងសមិទ្ធិផលប្រកបដោយភាពច្នៃប្រតិដ្ឋរបស់ស្ថាប័នជាមួយដៃគូ និងអ្នកមានឥទ្ធិពលនានានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ លើសពីនេះ បេក្ខភាពចុងក្រោយនឹងទទួលបានពានរង្វាន់មួយ រំលឹកដល់ការរួមចំណែកដ៏ឆ្នើម និងភាពជោគជ័យរបស់ស្ថាប័ន ជាថ្នូរនឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការឈានទៅដល់ដំណាក់កាលចុងក្រោយដ៏មានកិត្តិយសនេះ។

រង្វាន់ផ្តាច់មុខសម្រាប់អ្នកឈ្នះពាន

ដំណើរការប្រកួតប្រជែងនេះ បញ្ចប់ជាមួយនឹងរង្វាន់ពិសេសសម្រាប់អ្នកឈ្នះ ដែលនឹងផ្តល់អត្ថប្រយោជន៍ទាំងអស់ជូនដល់បេក្ខជន និងបេក្ខភាពចុងក្រោយនូវទឹកប្រាក់ចំនួន $១000 ពីក្រុមហ៊ុន Bentley ដោយបញ្ជាក់ពីការចូលរួមចំណែកដ៏មានឥទ្ធិពលរបស់ស្ថាប័នចំពោះវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងសង្គម។

មិនតែប៉ុណ្ណោះ ពានរង្វាន់នេះ នាំមកនូវការទទួលស្គាល់ជាសាកលតាមរយៈការចេញផ្សាយព័ត៌មាន និងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ដែលធានាថាគម្រោងដែលឈ្នះពាននេះ មានឈ្មោះបង្ហាញនៅលើការបោះពុម្ពផ្សាយលើវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធឈានមុខគេទូទាំងពិភពលោក។ ជាងនេះទៅទៀត អ្នកឈ្នះនឹងទទួលបានពានកិត្តិយសជាមួយនឹងពានរង្វាន់ដែលបានរចនាយ៉ាងពិសេស ដែលជានិមិត្តសញ្ញានៃសមិទ្ធផលដែលមិនអាចប្រៀបផ្ទឹមបានរបស់ស្ថាប័នខ្លួននៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ នឹងមានការផ្តល់ជូននូវរូបថតដែលផ្តិតដាក់ស៊ុម រំលេចអំពីវត្តមានរបស់អ្នកឈ្នះក្នុងឱកាសដ៏សំខាន់នៃការទទួលយកពានរង្វាន់ ក៏នឹងត្រូវបានផ្តល់ជូនផងដែរ ដែលនឹងក្លាយជាអនុស្សាវរីយ៍យូរអង្វែងនៃភាពជោគជ័យរបស់ស្ថាប័នដែលជាអ្នកឈ្នះចុងក្រោយ។

ក្រុមហ៊ុន Bentley សូមអញ្ជើញអ្នកដែលចាប់អារម្មណ៍អ្នកពាក្យទាំងអស់ ចូលរួម ចាប់យកឱកាសដ៏កម្រនេះ ជាមួយកម្មវិធី 2024 Going Digital Awards in Infrastructure ដែលជាវេទិកាមួយឧទ្ទិសចំពោះភាពច្នៃប្រតិដ្ឋ ឧត្តមភាព និងសមត្ថភាពឌីជីថលទាំងអស់គ្នា។ សូមឱ្យគម្រោងរបស់អ្នកក្លាយជាសញ្ញានៃការបំផុសគំនិតសម្រាប់វិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធដ៏មានសក្តានុពល ដោយបង្ហាញពីភាពច្នៃប្រតិដ្ឋដ៏គួរចាប់អារម្មណ៍នៃបរិវត្តកម្មឌីជីថលក្នុងការរៀបចំអនាគតនៃវិស័យហេដ្ឋារចនាសម្ព័ន្ធសម្រាប់ពិភពលោករបស់យើងទាំងអស់គ្នា។

សម្រាប់អ្នកចាប់អារម្មណ៍ដាក់ស្នើគម្រោងប្រកួតប្រជែង សូមចូលទៅកាន់តំណលីង៖ https://www.bentley.com/yii/awards/

អំពីក្រុមហ៊ុន Bentley Systems

ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក  ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។

© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, AssetWise, Bentley Infrastructure Cloud, Bentley Open, iTwin, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct wholly owned subsidiaries. All other brands and product names are trademarks of their respective owners.

សូមចូលទៅកាន់គេហទំព័រ៖ www.bentley.com តាមដានក្រុមហ៊ុន Bentley ក្នុងបណ្តាញសង្គម ៖
ទំនាក់ទំនងសាធារណៈ Bentley៖ PR@news.bentley.com

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ […]

Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្ត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេ […]