ក្រុមហ៊ុន Bentley Systems នឹងរៀបចំសន្និសីទអ្នកដឹកនាំហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំនៅសិង្ហបុរី

Bentley Systems Incorporated ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ដំណោះស្រាយ software ដ៏ទូលំទូលាយ និង សេវាកម្មផ្ទុកទិន្នន័យឌីជីថល cloud ក្នុងការជំរុញការរចនា ការសាងសង់ និង ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ នឹងរៀបចំសន្និសីទហេដ្ឋារចនាសម្ព័ន្ធឆ្នាំ២០១៩ និង ពិធីប្រគល់រង្វាន់នៅអគារដ៏លេចធ្លោបំផុតនៅអាស៊ី គឺមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាត Marina Bay Sands នៅប្រទេសសិង្ហបុរី។

ការរីកចម្រើននៃ BIM តាមរយៈ ប្រព័ន្ធឌីជីថលធ្វីន (សេវាកម្ម cloud នៃហេដ្ឋារចនាសម្ព័ន្ធវិស្វករ) គឺជាប្រធានបទនៃសន្និសីទឆ្នាំនេះដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែតុលា។ មុនថ្ងៃទី ៣១ ខែសីហា អ្នកចុះឈ្មោះទទួលបានការបញ្ចុះតម្លៃ ៣២០ ដុល្លារសិង្ហបុរី (ប្រហែល ២៣០ ដុល្លារអាមេរិក)។

សន្និសីទហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំគឺជាការប្រជុំលំដាប់ពិភពលោកនៃអ្នកដឹកនាំឈានមុខផ្នែករចនាហេដ្ឋារចនាសម្ព័ន្ធ សំណង់ និង ប្រតិបត្តិការ ដែលផ្ដោតលើការអនុវត្តបច្ចេកវិទ្យាសម្រាប់ដំណើរការឆ្ពោះទៅរកប្រព័ន្ធឌីជីថល ហើយមានវាគ្មិនជិត ១០០នាក់ និង កម្មវិធីផ្សេងៗជាង១៥០។

បណ្ឌិត Ayesha Khanna សហស្ថាបនិក និង ជានាយកប្រតិបត្តិក្រុមហ៊ុន ADDO AI ដែលជាក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកសិប្បនិម្មិតឆ្លាតវៃ ហៅកាត់ថា (AI) ជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីគឺជាវាគ្មិនសំខាន់សម្រាប់សន្និសីទឆ្នាំនេះ។

Keith Clarke ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសគឺជាវាគ្មិនសំខាន់មួយរូបទៀត។ Clarke គឺជាស្ថាបត្យករដែលមានបទពិសោធន៍ជាង ៤០ ឆ្នាំនៅក្នុងវិស័យសំណង់ និង វិស្វកម្ម និងជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកវិស្វកម្ម និង រចនាពិភពលោក Atkins។

អ្នកចូលរួមនឹងបានស្តាប់ពីគំនិតអ្នកដឹកនាំផ្នែកឧស្សាហកម្មជាច្រើននាក់ និង រៀនអំពីបច្ចេកវិទ្យានិង ការអនុវត្តល្អៗ ដែលកំពុងកំណត់អនាគតនៃការផ្តល់ និង ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ។ វាគ្មិនមកពីអង្គការដៃគូយុទ្ធសាស្ត្ររបស់ Bentley រួមមាន Microsoft, Siemens, និង Topcon នឹងចូលរួមក្នុងការធ្វើបទបង្ហាញបច្ចេកវិទ្យា និង ការពិភាក្សាលើប្រធានបទជាច្រើន។

សន្និសីទថ្មីសម្រាប់ឆ្នាំនេះគឺវគ្គ ACCELERATE ដែលដឹកនាំដោយអ្នកជំនាញផ្នែកសរសេរកម្មវិធីរបស់ Bentley។ ដោយផ្តោតលើប្រធានបទជាង ២០ វគ្គនេះនឹងផ្តល់ឱ្យអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធពន្យល់ស៊ីជម្រៅអំពីរបៀបដែលក្រុមហ៊ុនរបស់ពួកគេអាចម្ចាស់ការលើការអភិវឌ្ឍថ្មីៗ និង ពង្រឹងសមត្ថភាពនៃការសរសេរកម្មវិធីរបស់ Bentley ដើម្បីជំរុញប្រសិទ្ធភាពនៃលំហូរចរន្តការងារតាមរយៈតាមវិធីជាច្រើន។

លើសពីនេះទៅទៀត អ្នកដែលបានចូលរួមវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ២០១៩ របស់ Bentley នឹងមានឱកាសបង្ហាញគម្រោងរបស់ពួកគេក្នុងវេទិកាដែលផ្តោតលើវិស័យឧស្សាហកម្ម អគារ ទីធ្លារ ទីក្រុងឌីជីថល ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ផ្លូវដែក និង ផ្លូវថ្នល់ ស្ពាន និង ឧបករណ៍ថាមពល និង ទឹក។ អ្នកឈ្នះនឹងត្រូវប្រកាសនៅចុងកម្មវិធីនៃសន្និសីទ។

លោក Chris Barron ប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Bentley Systems បានមានប្រសាសន៍ថា៖ «យើងមានសេចក្ដីរីករាយដែលបានធ្វើជាម្ចាស់ផ្ទះនៅក្នុងសន្និសីទហេដ្ឋារចនាសម្ព័ន្ធ និង ព្រឹត្តិការប្រគល់រង្វាន់នៅប្រទេសសិង្ហបុរីម្តងទៀតនៅឆ្នាំនេះ។ ប្រទេសសិង្ហបុរីគឺជាអ្នកឈានមុខគេក្នុងការប្រើប្រាស់បច្ចេកវិទ្យាច្នៃបង្កើតសម្រាប់ការផ្តល់ និង ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ ហើយត្រូវបានគេដាក់ឈ្មោះថាជាទីក្រុងឆ្លាតនៅឆ្នាំ២០១៨ ដូច្នេះវាជាទីតាំងស័ក្ដិសម នឹងបំផុសគំនិតក្នុងការរៀបចំព្រឹត្តិការណ៍នេះ»៕

- Video Advertisement -