ក្រុមហ៊ុន Bosch រាយការណ៍ពីកំណើនពីរខ្ទង់សម្រាប់រយៈពេល 5 ឆ្នាំមកនេះ

ក្រុមហ៊ុន Bosch ដែលជាក្រុមហ៊ុនាំមុខគេជាសកលក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្ម បានស្គាល់នូវកំណើន ពីរខ្ទង់នៅឆ្នាំ 2015 ហើយបានប្រារព្វពិធីអបអរសាទេចំពោះ កំណើនពីរខ្ទង់ក្នុង រយៈពេលប្រាំឆ្នាំជាប់គ្នារបស់ខ្លួន ចាប់តាំងពីការឈានចូលក្នុង ទីផ្សារប្រទេសកម្ពុជាក្នុងឆ្នាំ 2010 ។

ក្រុមហ៊ុន Robert Bosch ដែលបានបង្កើតឡើងក្នុងឆ្នាំ 1886 នៅប្រទេសអាល្លឺម៉ង់ ជាក្រុមហ៊ុនផ្គត់ផ្គង់សង្វាក់អាជីវកម្ម ចំនួនប្រាំមួយនៅប្រទេសកម្ពុជា ដូចជា ទីផ្សារស្វ័យយន្ត ឧបករណ៍ ថាមពល ប្រព័ន្ធសុវត្ថិភាព បរិក្ខារបើកបរ និងការត្រួតពិនិត្យ ឧបករណ៍កម្តៅ និងឧបករណ៍ ប្រើប្រាស់ក្នុងផ្ទះ ។

ទោះបីជាទីផ្សារស្វ័យយន្ត ជាអាជីវកម្ម ចម្បងរបស់ក្រុមហ៊ុន នៅទូទាំងពិភពលោកក៏ដោយ ឧបករណ៍ថាមពលសម្រាប់ ការសាងសង់ និងវិស័យអាជីវកម្មស្វ័យយន្ត ដែលបានចូលក្នុងប្រទេស កម្ពុជាក្នុងឆ្នាំ 2004 និងឆ្នាំ 2005 បានជំរុញការលក់របស់ក្រុមហ៊ុន នៅប្រទេសកម្ពុជា ហើយនៅតែបន្ត បែបនេះរហូតដល់សព្វថ្ងៃនេះ ។

លោក Andre de Jong នាយកគ្រប់គ្រងក្រុមហ៊ុន Robert Bosch (Cambodia) Co., Ltd បានឲ្យដឹងថា “ប្រទេសកម្ពុជាគឺជាទីផ្សារ ដែលមានការរីកចម្រើនយ៉ាងសំខាន់មួយ សម្រាប់ក្រុមហ៊ុន Bosch នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយប្រទេសកម្ពុជា បានស្គាល់ស្ថិរភាពកំណើនសេដ្ឋកិច្ច ប្រហែល 7 ភាគរយ សម្រាប់រយៈពេលប្រាំឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុង ឧស្សាហកម្មរថយន្ត និងសំណង់” លោកបានបន្តថា ក្នុងនាមជាក្រុមហ៊ុននាំមុខ ខាងផ្នែកបច្ចេកវិទ្យាស្វ័យយន្ត ប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ថាមពល ក្រុមហ៊ុន Bosch មានអ្វីៗជាច្រើនដើម្បីផ្តល់ជូន ដើម្បីបង្កើនគុណភាព ផលិតផល សម្រាប់វិស័យទាំងពីរនេះ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ ស្តង់ដារឧស្សាហកម្មនេះ។

យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនដែលបានចេញនៅក្នុងខែ កក្កដា កំណើននៃការលក់ ពីរខ្ទង់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងការលក់ឧបករណ៍ ថាមពល ដែលភាគច្រើនត្រូវបានប្រើ នៅក្នុងឧស្សាហកម្មសំណង់ ដែលកំពុងមានការកើនឡើងនៅក្នុ ងប្រទេសកម្ពុជា និងដែលទទួលបានការ វិនិយោគសរុបកើនឡើង 33 ភាគរយនៅក្នុងឆ្នាំ 2015 ក្នុងទំហំទឹកប្រាក់ 3.3 ប៊ីលានដុល្លារ ។ ដើម្បីជំរុញឱ្យមានកំណើនច្រើនជាងមុន ក្រុមហ៊ុន Bosch បានដាក់ចេញនូវគម្រោង “ជម្រើសរបស់អ្នកម៉ៅការសាងសង់ (Contractor’s Choice)” នៅខែ សីហា ឆ្នាំ 2015 ដែលនឹងផ្តល់ជូននូវឧបករណ៍ ថាមពលថ្មី មានការរចនាថ្មី ជាច្រើនប្រភេទ ដែលមានភាពរឹងមាំ អាចជឿទុកចិត្ត ព្រមទាំងតម្លៃសមស្របជាច្រើនអាច ទទួលយកបានដោយអតិថិជន ។

របាយការណ៍នេះក៏បានកត់ សម្គាល់ថា ដំណោះស្រាយចល័តក្នុង វិស័យអាជីវកម្មរបស់ក្រុមហ៊ុន ក៏បានស្គាល់នូវកំណត់ត្រា កំណើនវិជ្ជមា នក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុន ស្របគ្នានឹងកំណើននៃទីផ្សារ ស្វ័យយន្តក្នុងប្រទេសកម្ពុជាផងដែរ ។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួនយានយន្ត ដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាបានកើនឡើង 14 ភាគរយនៅឆ្នាំ 2015 រហូតដល់មាន ចំនួនជាង 3.2 លានគ្រឿង ដែលក្នុងនោះមានម៉ូតូ 2.7 លានគ្រឿង ។ ឧស្សាហកម្មសំណង់ដែលមានការរីកចម្រើនយ៉ាងខ្លាំង បានបង្ហាញនូវឱកាសសម្រាប់វិស័យ អាជីវកម្មថាមពល និងបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bosch ដើម្បីផ្តល់នូវដំណោះស្រាយខាងផ្នែក សុវត្ថិភាព និងសន្តិសុខ សម្រាប់ការអភិវឌ្ឍអចលនទ្រព្យដូចជា ខុនដូ ការិយាល័យ និងសណ្ឋាគារ ។ កាមេរ៉ាសន្តិសុខ និងប្រព័ន្ធត្រួតពិនិត្យ ដែលជាផ្នែកនាំមុខរបស់ក្រុមហ៊ុន បានស្គាល់កំណើន នៃការលក់ពីរខ្ទង់ក្នុងឆ្នាំ 2015 បើធៀបនឹងឆ្នាំមុន ។ វិស័យអាជីវកម្មបច្ចេកវិទ្យាឧស្សាហកម្ម ដែលត្រូវបាននាំចូលមកក្នុងប្រទេសកម្ពុ ជានៅដើមឆ្នាំ 2015 បានកំពុងដើរក្នុងទីផ្សារកម្ពុជា ជាមួយនឹងការនាំចូលនូវផ្នែកបច្ចេកវិទ្យា Drive and Control ដើម្បីស្វែងរកឱកាស និងការគាំទ្រដល់ការពង្រីកមូលដ្ឋានផលិតកម្ម រោងចក្រក្នុងស្រុករបស់ក្រុមហ៊ុន ក្នុងនាមជាផ្នែកមួយនៃគោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្មរបស់ប្រទេសកម្ពុជា ( IDP ឆ្នាំ 2015-2025) ។ ផ្នែកនេះផ្ដល់នូវដំណោះស្រាយ សម្រាប់ផលិតកម្ម កសិកម្ម រ៉ែ ថាមពល និងឧស្សាហកម្ម សំណង់ ដើម្បីជំរុញ និងត្រួតពិនិត្យផ្នែកគ្រឿងចក្រ ឧស្សាហកម្មដែលកំពុងឈានទៅមុខ ។

ក្រុមហ៊ុន Bosch Group ដែលកំពុងឈានទៅមុខបាន កំណត់ទស្សនវិស័យជាសកលឆ្នាំ 2016 ដើម្បីបន្តនិន្នាការកំណើនរបស់ខ្លួនពីឆ្នាំ 2015។ ក្រុមហ៊ុននេះបានរំពឹងពីការលក់នៅ ទូទាំងពិភពលោក ថានឹងកើនឡើងពី 3 ទៅ 5 ភាគរយនៅឆ្នាំ 2016 ដោយការគ្រោងដើម្បីមានកំណើនមិនត្រឹមតែ ជាមួយនឹង ការបង្កើតផលិតផលថ្មីនោះទេ តែថែមទាំងការបង្កើតសេវាថ្មី នេះបើយោងតាមលោក Volkmar Denner នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Bosch Group ។

បើយោងតាមលោក Andre de Jong ដែលបានថ្លែងនៅក្នុងសន្និសីទ កាសែត ដើម្បីចេញ របាយការណ៍នៅថ្ងៃទី 26 ខែ កក្កដា ផែនការរបស់ក្រុមហ៊ុន Bosch សម្រាប់ប្រទេសកម្ពុជា នៅក្នុងឆ្នាំខាងមុខនេះ គឺបន្តពង្រីកទីផ្សារ របស់ក្រុមហ៊ុន ដោយការផ្តល់ ជូននូវផលិតផលនៅគ្រប់ រាជធានី ខេត្តទាំង 25 ការផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន Bosch ការយល់ដឹងពីផលិតផល របស់ក្រុមហ៊ុនពី សំណាក់ប្រជាពលរដ្ឋ និងការលើកកម្ពស់សុវត្ថិភាព នៅក្នុងឧស្សាហកម្មនេះ ។

- Video Advertisement -