ក្រុមហ៊ុន EnerCam ទទួលបានការអនុញ្ញាតលើគម្រោងស្វែងរកប្រេង និងឧស្ម័ននៅភាគនិរតីនៃប្រទេសកម្ពុជា

ក្រុមហ៊ុន EnerCam Resources Co. Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ANGKOR RESOURCES CORP (ARC) បានទទួលការយល់ព្រមជាផ្លូវការដើម្បីដំណើរការគម្រោងរុករកប្រេង និងឧស្ម័នរបស់ខ្លួននៅក្នុងប្លុកទី VIII ដែលមានទីតាំងនៅលើដីគោកនៅភាគនិរតីនៃប្រទេសកម្ពុជា។ លិខិតអនុញ្ញាតដែលបានប្រកាសនេះ ចេញនៅថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៥ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងវិស័យថាមពលរបស់កម្ពុជា។

ជាមួយនឹងការយល់ព្រមនេះ EnerCam ត្រូវបានកំណត់ដើម្បីចាប់ផ្តើមសកម្មភាពរុករកធនធានប្រេងនៅកម្ពុជា និងធ្វើការវាយតម្លៃពីផលប៉ះពាល់បរិស្ថានដែលជាចំនុចអាទិភាពមួយដើម្បីធានាបាននូវការអនុលោមតាមស្តង់ដារបទប្បញ្ញត្តិ។

លោកស្រី Delayne Weeks នាយកប្រតិបត្តិនៃក្រុមហ៊ុន ANGKOR RESOURCES CORP មានប្រសាសន៍ថា “យើងប្តេជ្ញាបង្ហាញនូវធនធានប្រេងពាណិជ្ជកម្មដែលនឹងត្រួសត្រាយផ្លូវសម្រាប់ផលិតកម្មប្រេង និងឧស្ម័ននៅលើដីគោករបស់កម្ពុជា។ ជំហាននេះមានសក្តានុពលក្នុងការផ្លាស់ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងដោយមានប្រភពថាមពលជាតិផ្ទាល់ខ្លួន”។

គួរកត់សម្គាល់ថា គម្រោងនេះតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងរុករកប្រេងនៅលើដីគោកជាលើកដំបូងដែលមិនធ្លាប់មាននៅកម្ពុជា។ កិច្ចព្រមព្រៀងចែករំលែកផលិតកម្មរវាងរាជរដ្ឋាភិបាលកម្ពុជា និង EnerCam  រួមមាន រាជរដ្ឋាភិបាលនឹងទទួលបានសួយសារអាករ ១២,៥% ​​លើការលក់ប្រេងសរុបទាំងអស់ និងពន្ធលើប្រាក់ចំណេញសាជីវកម្ម ៣០% ។

គួរបញ្ជាក់ថា EnerCam បានបញ្ចប់កិច្ចសន្យាចែកចាយផលិតកម្មរយៈពេល ៣០ឆ្នាំជាមួយរដ្ឋាភិបាលកម្ពុជាកាលពីចុងឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះបានកាត់បន្ថយផ្ទៃដីអាជ្ញាប័ណ្ណពី ៧៣០០គីឡូម៉ែត្រការ៉េ មកត្រឹម ៣៧២៩គីឡូម៉ែត្រការ៉េ  ដើម្បីអភិរក្សតំបន់ឧទ្យានជាតិដោយទាមទារឱ្យមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីរដ្ឋាភិបាលកម្ពុជាសម្រាប់តំបន់ជាក់លាក់ផងដែរ។

ក្រោមអាជ្ញាបណ្ណនេះ ការរុករកនឹងធ្វើឡើងនៅខាងក្រៅតំបន់ការពារឧទ្យានជាតិភ្នំក្រវាញ និងឧទ្យានជាតិព្រះមុនីវង្ស និងគិរីរម្យ។ (អានបន្ថែម)

នៅពេលដែលគម្រោងនេះដំណើរការទៅមុខ ក្រុមហ៊ុនមានគោលបំណងជំរុញសេដ្ឋកិច្ចក្នុងស្រុក និងដាក់ឱ្យប្រទេសកម្ពុជាជាតួអង្គដ៏សំខាន់ក្នុងការអភិវឌ្ឍន៍លើវិស័យថាមពល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]