ក្រុមហ៊ុន GGear និងLG នាំយកម៉ាស៊ីនត្រជាក់ ដែលប្រើបច្ចេកវិទ្យា(AI)ទំនើបចុងក្រោយបំផុត មកដល់កម្ពុជាហើយ
ដើម្បីឆ្លើយតបនឹងតម្រូវការលើទីផ្សារ ក្រុមហ៊ុនជីហ្គៀ គ្រុប និង LG Electronics បានសហការគ្នាក្នុងនាំចូលម៉ាស៊ីនត្រជាក់ម៉ាកទំនើបថ្មី និងជាបច្ចេកវិទ្យាចុងក្រោយបំផុតគឺ LG AI Air ដែលជាម៉ាស៊ីនត្រជាក់ឆ្លាតវៃ ងាយស្រួលប្រើប្រាស់និងសន្សំសំចៃខ្ពស់។ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុនទាំងពីរបានរៀបចំពិធីសម្ពោធ និងដាក់តាំងបង្ហាញនូវផលិតផលម៉ាស៊ីនត្រជាក់ថ្មីនេះ ក្នុងសណ្ឋាគារសាំងហ្គ្រីឡា ភ្នំពេញផងដែរ ដោយមានការចូលរួមពីអ្នកតំណាងលក់ជាច្រើន។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុន ជីហ្គៀ គ្រុប បានឱ្យដឹងថា ម៉ាស៊ីនត្រជាក់ LG DualCool AI Air ជាប្រភេទម៉ាស៊ីនត្រជាក់ប្រភេទ Premiums ទាំងនៅលើទីផ្សារអេឡិចត្រូនិចលើពិភពលោក និងនៅក្នុងទីផ្សារកម្ពុជា។
នាឱកាសនោះ លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថា បច្ចុប្បន្ន ភាពរីកចម្រើននៃបច្ចេកវិទ្យា AI និងតម្រូវការបច្ចេកវិទ្យានេះ បានជំរុញឱ្យមានការបញ្ជារទិញម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច LG មានការកើនឡើងកាន់តែខ្លាំង ជាពិសេសម៉ូដែល ដែលមានមុខងារឆ្លាតវៃ ផ្តល់ប្រសិទ្ធភាពក្នុងការសន្សំសំចៃភ្លើង និងផាសុកភាពក្នុងក្រុមគ្រួសាររបស់អ្នកប្រើប្រាស់។ ជាការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិចនៅកម្ពុជា ក្រុមហ៊ុន ជីហ្គៀ គ្រុប បានសហការជាមួយដៃគូយុទ្ធសាស្ត្ររបស់យើងគឺក្រុមហ៊ុន LG Electronics ដើម្បីនាំយកម៉ាស៊ីនត្រជាក់ LG DualCool AI Air មកកាន់ទីផ្សារកម្ពុជា។
លោកឧកញ៉ាបន្តថា ចាប់តាំងពីមានការរីកចម្រើនបច្ចេកវិទ្យា AI នៅក្នុងប្រតិបត្តិការរស់នៅប្រចាំថ្ងៃ អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិចនៅកម្ពុជា មានការចាប់អារម្មណ៍ចំពោះផលិតផលដែលបំពាក់បច្ចេកវិទ្យា AI ។
លោកហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ពលរដ្ឋកម្ពុជាមានជម្រើសច្រើនក្នុងការជ្រើសរើសម៉ាស៊ីនត្រជាក់សម្រាប់ប្រើប្រាស់ ប៉ុន្តែលោកថាម៉ាស៊ីនត្រជាក់ LG ជាពិសេសម៉ូដែលចុងក្រោយនេះ គឺជាប្រភេទម៉ាស៊ីនត្រជាក់ដែលមានគុណភាពល្អ និងកំពុងពេញនិយមនៅលើពិភពលោក ដូច្នេះហើយទើបក្រុមហ៊ុនជីហ្គៀសម្រេចនាំចូលម៉ាស៊ីនត្រជាក់ប្រភេទថ្មីនេះមកលក់នៅក្នុងប្រទេសកម្ពុជា។
លោកបន្ត តាមរយៈផលិតផលថ្មីនេះក្រុមហ៊ុន ជីហ្គៀ គ្រុបបានដាក់ការរំពឹងយ៉ាងមុតមាំថានឹងផ្តល់ដំណោះស្រាយផ្នែកប្រព័ន្ធខ្យល់ ត្រជាក់ ផ្តល់ផាសុកភាព និងសន្សំសំចៃថាមពលសម្រាប់ម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់តាមផ្ទះផងដែរ ។ ជាពិសេសវានឹងដើរតួយ៉ាងសំខាន់ក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារអេឡិចត្រូនិចកម្ពុជាដែលផ្តោតលើភាពឆ្លាតវៃរបស់វា (AI) ជំរុញអោយភាពរីកច្រើនកាន់តែខ្លាំងលើវិស័យបច្ចេកវិទ្យា និងកាន់តែផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។
ទន្ទឹមគ្នានេះដែរ លោក ស៊ឹង ហូ លី នាយកគ្រប់គ្រងក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជាក៏បានថ្លែងថា ទីផ្សារគ្រឿងអេឡិចត្រូនិចនៅកម្ពុជាក៏ដូចជាទីផ្សារនៅក្នុងប្រទេសអភិវឌ្ឍន៍ធំៗមួយចំនួនដែរ ដែលមានការប្រកួតប្រជែងខ្លាំងជាពិសេសពាក់ព័ន្ធនឹងតម្លៃ គុណភាព និងបច្ចេកវិទ្យា។ ទោះជាយ៉ាងណាក៏ដោយ LG Electronics ហាក់មានការអភិឌ្ឍន៍បច្ចេកវិទ្យាលឿនជាងគេបើប្រៀបធៀបជាមួយម៉ាកយីហោអេឡិចត្រូនិចផ្សេងទៀតក្នុងតំបន់។ ជាក់ស្តែងក្រុមហ៊ុន LG Electronics បានផ្តល់អាទិភាពដល់ប្រសិទ្ធភាពថាមពល គិតគូដល់បរិស្ថាន និងការរួមបញ្ចូលបច្ចេកវិទ្យាផ្ទះឆ្លាតវៃ នៅលើម៉ាស៊ីនត្រជាក់ប្រភេទ DualCool AI Air 2025 ស៊េរីថ្មីនេះ។
ចំពោះលោកហេង សេងហ៊ាត អ្នកជំនាញផ្នែកផលិតផល LG នៃក្រុមហ៊ុន ជីហ្គៀ គ្រុប បានបន្ថែមថាការបញ្ចូលបន្ថែមមុខងារ AI ទៅលើម៉ាស៊ីនត្រជាក់ LG DUALCOOL ដែលជាម៉ាស៊ីនស៊េរ៉ីថ្មីឆ្នាំ២០២៥ មិនត្រឹមតែជួយសន្សំសំចៃភ្លើង និងជួយសម្រួលក្នុងការប្រើប្រាស់នេះទេ ប៉ុន្តែម៉ាស៊ីនត្រជាក់LG បានផ្តល់បន្ថែមនូវសុភមង្គលទៅកាន់ក្រុមគ្រួសាររបស់អ្នកប្រើប្រាស់ ដោយមុខងារ AI ជំនាន់ក្រោយនេះជួយធ្វើអោយបន្ទប់របស់យើង កាន់តែត្រជាក់សព្វ និងកម្ចាត់បាក់តេរី ការពារសំណើម និងមេរោគដែលមាននៅក្នុងបន្ទប់។
លោកបន្តថា មុខងារដែលផ្តល់សុភមង្គលទៅកាន់ក្រុមគ្រួសារ គឺមុខងារ Comfort Humidity Control ដែលអាចដឹងអំពីសំណើមថាមាន សំណើមលើស រឺការខ្វះសំណើមនៅក្នុងបន្ទប់។ ការដែលប្រើប្រព័ន្ធ AI នៅក្នុងម៉ាស៊ីនត្រជាក់ LG លើកនេះ មានមុខងារសំខាន់មួយទៀត គឺ AI Air ដែលវាផ្តោត់សំខាន់ទៅលើ សីតុណ្ហភាព និងកម្លាំងខ្យល់ ដែលមានន័យថាពេលយើង ប្រើប្រាស់ម៉ាស៊ីនត្រជាក់ ជាមួយនឹងអ្វីដែលយើងចង់បានគឺកម្លាំងខ្យល់ដែលចេញពីម៉ាស៊ីនត្រជាក់ អោយកាន់តែខ្លាំង បែបនេះហើយបានជាមុខងារ AI Air របស់យើងជួយអោយអ្នកប្រើប្រាស់ទទួលបានកម្លាំងខ្យល់កាន់តែខ្លាំង ហើយកាន់តែត្រជាក់លឿនស្របទៅតាម រាងកាយរបស់យើងដែលទើបមកពីកន្លែងក្តៅ និងធ្វើយ៉ាងណាឱ្យរាងកាយរបស់យើងទទួលបានអារម្មណ៍ត្រជាក់ស្រួលខ្លួនបានលឿនបំផុតតាមដែលអាចធ្វើបាន៕






- Video Advertisement -