ក្រុមហ៊ុន Maruhanបានចុះកិច្ចព្រមព្រៀងលើគម្រោងសាងសង់អគារធនាគារស្ថាបនា ជាមួយក្រុមហ៊ុន Lotte E & C

កាលពីថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៨ ក្រុមហ៊ុនជប៉ុន Maruhan Investment (Cambodia) Co. , Ltd ដែលជាបុត្រសម្ព័ន្ធរបស់Maruhan Group បានចុះកិច្ចព្រមព្រៀងលើកិច្ចសន្យាសាងសង់អគារការិយាល័យកណ្តាលរបស់ ធនាគារស្ថាបនាជាមួយក្រុមហ៊ុន Lotte Engineering & Construction Co. , Ltd (Lotte E & C) ដែលមានទីតាំងនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។

អគារការិយាល័យកណ្តាលថ្មីរបស់ធនាគារស្ថាបនាដែលបានចាប់ផ្តើមការសាងសង់ជាផ្លូវការតាំងពីខែឧសភាកន្លងទៅនេះមានទំហំសរុបចំនួន ៣៥.១៣៥ ម៉ែត្រការ៉េ ហើយមានកម្ពស់ ២២ ជាន់ ដែលស្មើរទៅនឹង១០៣ ម៉ែត្រ។លើលពីនេះទៅទៀត អគារថ្មីនេះគឺសាងសង់ ទៅតាមបទដ្ឋានស្តង់ដារអន្តរជាតិកម្រិត A ដែលនឹងត្រូវចំណាយថវិកាប្រមាណជាង ៧០ លានដុល្លារអាមេរិក។អគារថ្មីនេះអាចផ្ទុកបុគ្គលិកយ៉ាងហោចណាស់ចំនួន ១២០០ នាក់ ហើយការសាងសង់នឹងបញ្ចប់ក្នុងឆ្នាំ២០១៩។

ថ្លែងក្នុងពិធីចុះហត្ថលេខា លោក Han Chang Wooប្រធានក្រុមហ៊ុន Maruhan Group បានឱ្យដឹងថាអគារថ្មីនេះនឹងក្លាយជាអគារនិមិត្តរូបមួយដែលបំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបៗ។

ទន្ទឹមនឹងនេះដែរ លោក Ha Suk Jooនាយកប្រតិបត្តិក្រុមហ៊ុន Lotte E&C បានមានប្រសាសន៍ថា ថាក្រុមហ៊ុនរបស់លោកនឹងនាំយកបច្ចេកវិទ្យានៃការសាងសង់ទំនើបចុងក្រោយដើម្បីធ្វើឱ្យ ស្ថាបត្យកម្មអគារការិយាល័យកណ្តាលធនាគារស្ថាបនា ទទួលបានជោគជ័យ។ នេះគឺជាគម្រោងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន Lotte E&C ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]