ក្រុមហ៊ុន Siemens និង Bentley Systems ពង្រឹងយុទ្ធសាស្ត្រសម្ព័ន្ធភាពនិងផ្តើមគំនិតវិនិយោគរួមគ្នា

រូបថត៖ #YII2017

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសម្ព័ន្ធភាពរបស់ខ្លួននាពេលថ្មីៗនេះ ក្រុមហ៊ុន Bentley Systems និង ក្រុមហ៊ុន Siemens បានសម្រេចពង្រឹងយុទ្ធសាស្ត្រសម្ព័ន្ធភាពរបស់ខ្លួនបន្ថែមទៀត។ ក្រុមហ៊ុនទាំងពីរបានសម្រេចពង្រីកកិច្ចព្រមព្រៀងដែលមានស្រាប់របស់ខ្លួន ដើម្បីបន្ថែមនូវកិច្ចសហប្រតិបត្តិការអាជីវកម្មនិងគំនិតផ្តួចផ្តើមផ្នែកពាណិជ្ជកម្មរួមគ្នា។ ដូច្នេះ កម្មវិធីវិនិយោគគំនិតច្នៃប្រឌិតបង្កើតថ្មីរួមគ្នានេះនឹងត្រូវបង្កើនទឹកប្រាក់ពី ៥០លានអឺរ៉ូ ដល់ ១០០លានអឺរ៉ូ។ លើសពីនេះទៅទៀត ដោយសារការវិនិយោគជាបន្តបន្ទាប់របស់ក្រុមហ៊ុន Siemens ទៅលើផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Bentley ទើបភាគហ៊ុនរបស់ក្រុមហ៊ុន Siemens នៅក្នុងក្រុមហ៊ុន Bentley Systems មានលើសពី ៩% ។

លោក Klaus Helmrich សមាជិកក្រុមប្រឹក្សាភិបាលគ្រប់គ្រងនៃក្រុមហ៊ុន Siemens AG បានលើកឡើងថា «ខ្ញុំពិតជារីករាយចំពោះភាពរឹងមាំនៃសម្ព័ន្ធភាពរបស់យើង។ ឥឡូវនេះយើងកំពុងធ្វើការវិនិយោគនៅក្នុងកម្រិតសហការណ៍មួយទៀតជាមួយក្រុមហ៊ុន Bentley ជាឧទាហរណ៍ យើងនឹងពង្រឹងវិស្វកម្ម និងឧបករណ៍គ្រប់គ្រងគម្រោងរបស់ពួកគេ តាមរយៈវេទិការសហការយ៉ាងធំទូលាយជាមួយសហគ្រាសរបស់ Siemens នោះគឺ Teamcenter ដើម្បីបង្កើត Digital Twin ពេញលេញសម្រាប់វិស័យវិស្វកម្ម និងសំណង់។

លោកបានបន្ថែមថា «ការគ្រប់គ្រងទិន្នន័យទូទាំងក្រុមហ៊ុនរួមគ្នា និងការតភ្ជាប់ IoT តាមរយៈ MindSphere នឹងជួយឲ្យអតិថិជនរបស់យើងទទួលបានផលប្រយោជន៍ពី Digital Twins ទាំងមូល។»

លោក Greg Bentley នាយកប្រតិបត្តិរបស់ Bentley Systems បានមានប្រសាសន៍ថា «នៅក្នុងសកម្មភាពវិនិយោគរួមគ្នារបស់យើងជាមួយក្រុមហ៊ុន Siemens រហូតមកដល់ពេលនេះ យើងទទួលបានឱកាសរីកចម្រើននិងផលប្រយោជន៍រួមគ្នា ក្នុងគ្រប់សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Siemens សម្រាប់ ‘Going Digital’ នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍឧស្សាហកម្មនេះ។ ខណៈដែលផលិតផល និងសេវា cloud ថ្មីដែលយើងផ្តល់ជូនរួមគ្នាបានចូលទៅក្នុងទីផ្សារនោះយើងកំពុងផ្តល់អាទិភាពយ៉ាងខ្លាំងចំពោះការសហការបណ្តាក់ទុនរួមគ្នាផ្នែកឌីជីថលបន្ថែមទៀត។ យើងក៏ស្វាគមន៍ផងដែរដែលក្រុមហ៊ុន Siemens ដែលបានទិញភាគហ៊ុនធម្មតា (ភាគហ៊ុនដែលម្ចាស់ហ៊ុនគ្មានសិទ្ធិបោះឆ្នោត) របស់ក្រុមហ៊ុន Bentley Systems នៅក្នុងផ្សារហ៊ុន NASDAQ Private Market ដែលយើងសម្របសម្រួលធ្វើវាឡើងដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល សម្រាប់សហសេវិកដែលចូលនិវត្តន៍របស់យើងជាចម្បង។»

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]