ក្លឹបកូរ៉េ-ចិនស្វែងរកឱកាសវិនិយោគនៅកម្ពុជា

សមាគមអ្នកម៉ៅការសាងសង់កម្ពុជា (CCA) បានធ្វើបទបង្ហាញស្តីពីឱកាសវិនិយោគនៅក្នុងឧស្សាហកម្មសំណង់និងអចលនទ្រព្យនៅកម្ពុជា ជូនគណៈប្រតិភូដែលតំណាងឲ្យសមាគមមិត្តភាពកូរ៉េ-ចិន ដែលមានមូលដ្ឋាននៅក្នុងខេត្ត Jiangsu ប្រទេសចិន កាលពីខែកុម្ភៈ។

ក្នុងគណៈប្រតិភូនោះ មួយចំនួនជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាធំបំផុតរវាងចិន និងកូរ៉េនៅក្នុងឧស្សាហកម្មសំណង់ និងអចលនទ្រព្យ ក្នុងគោលបំណងសិក្សាពីទីផ្សារសំណង់ និងការអភិវឌ្ឍអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

គោលបំណងរបស់ពួកគេគឺដើម្បីសិក្សាពីលទ្ធភាពក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ចម្រុះ ដែលរួមមានអគារខុនដូ ផ្សារទំនើប និងកន្លែងការិយាល័យ។

ក្នុងកិច្ចប្រជុំរយៈពេល១ម៉ោងកន្លះ នៅលេខាធិការដ្ឋានសមាគមនេះ តំណាងសមាគមអ្នកសាងសង់កម្ពុជាបានបង្ហាញសេចក្តីលម្អិតនៃទីផ្សារសំណង់នៅកម្ពុជាទៅកាន់ភ្ញៀវដោយរំលេចឲ្យឃើញពីការធ្វើផែនការ និងទិសដៅពង្រីកទីក្រុង កំណើនប្រជាជន និងនីតិវិធីផ្លូវច្បាប់សម្រាប់គម្រោងសាងសង់ជាដើម។

ក្នុងនាមជាតំណាងឲ្យឧស្សាហកម្មសំណង់ឯកជន សមាគមអ្នក សាងសង់កម្ពុជាជាប្រចាំតែង ស្វាគមន៍ប្រតិភូអន្តរជាតិដែលចង់ស្វែងយល់ពីឱកាសពាណិជ្ជកម្ម និងការវិនិយោគទាក់ទង ទៅនឹងទីផ្សារសំណង់និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]