ខុនដូសរុបជិត ១៣.០០០យូនីត នឹងលេចខ្លួនឡើងក្នុងឆ្នាំនេះ

បើយោងតាមរបាយការណ៍របស់ CBRE Cambodia នៅរាជធានីភ្នំពេញនឹងមានខុនដូយ៉ាងហោចណាស់ ១៧ កន្លែង ឬ សរុបប្រមាណ ១៣.០០០ យូនីតរំពឹងថានឹងបញ្ចប់ការសាងសង់ និងបើកដំណើរការក្នុងឆ្នាំ ២០១៨ នេះ។

ខុនដូទាំង ១៧ រួមមាន ៖ ខុនដូ Prince Central Plaza ខុនដូ One Park Residence ខុនដូ One 18 Residence ខុនដូ Star City ខុនដូ D.I. Riviera A&B ខុនដូ TK Royal One ខុនដូ Bodaiju Residence A&B ខុនដូ Axis Residence ខុនដូ North Park Condominium ខុនដូ Sky 31 ខុនដូ Sky Villa ខុនដូ The Bridge ខុនដូ The Penthouse ខុនដូ Diamond Twin Tower ខុនដូ Skylar by Meridien ខុនដូ Embassy Central និង ខុនដូ 352 Platinum.

ប្រសិនបើខុនដូចំនួន ១៣.០០០ យូនីតនេះបញ្ចប់តាមការរំពឹងទុក ដូច្នេះចំនួនយូនីតសរុបក្នុងទីផ្សារដែលនឹងបញ្ចាប់នៅចុងឆ្នាំ ២០១៨ នឹងកើនរហូតដល់ទៅ ២១.៦០០ យូនីត ហើយបើគិតជាភាគរយ វាកើនឡើង ១៥១ ភាគរយ បើប្រៀបធៀបទៅនឹងចំនួនបច្ចុប្បន្នដែលមានប្រមាណតែ ៨.៦០០ យូនីត។

ដោយសារតែបរិមាណដ៏ខ្ពស់នេះ CBRE បានប៉ាន់ប្រមាណថាបញ្ហាការផ្គត់ផ្គង់នឹងលើសពីតម្រូវការជាក់ស្តែង វាអាចនឹងកើតមានឡើងនៅក្នុងទីតាំងមួយចំនួន ប៉ុន្តែវាមិនរីករាលដាលទៅគ្រប់ទីតាំងនោះទេ។ ទន្ទឹមគ្នានេះដែរ តម្លៃខុនដូក៏រំពឹងថានឹងធ្លាក់ចុះប្រមាណ ១១ ភាគរយសម្រាប់ខុនដូតម្លៃទាប និង ៤ភាគរយ សម្រាប់ខុនដូតម្លៃមធ្យម។ ផ្ទុយទៅវិញ ក៏មានរឿងគួរឱ្យភ្ញាក់ផ្អើលផងដែរថា តម្លៃខុនដូប្រភេទ high-end នឹងកើនឡើងប្រមាណ ៣ភាគរយ។

One 18 Residences

Embassy Central

Prince Central Plaza

Sky 31

Sky Villa

Skylar by Meridien

Star City

The Penthouse

TK Royal One

The North Park

The Bridge

352 Platinum

Axis Residence

Bodaiju Residence

D.I. Riviera

Diamond Twin Tower

 

 

 

 

 

 

One Park Residence

 

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]