ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ខេត្តកំពុងស្ពឺបាននិងកំពុងរៀបចំដីជាច្រើនហិកតាដើម្បីសាងសង់ស្តាតថ្មីត្រៀមសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី ៣២ ក្នុងឆ្នាំ ២០២៣ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តផ្ទាល់។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ០៩ ខែ តុលា បានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំ តាមសារអេឡិចត្រូនិចតេឡេក្រាមថា ខេត្តកំពង់ស្ពឺកំពុងមានគម្រោងសាងសង់ស្តាតនៅលើផ្ទៃដីទំហំប្រមាណជា ៤ ហិកតា ដែលបច្ចុប្បន្នក្រុមការងារបាននិងកំពុងចាប់ផ្តើមដំណើរការ។
ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ថា៖ «យើងកំពុងរៀបចំលើកកំពស់ផ្ទៃដី ដោយយកអាចម៌ដីមកចាក់បំពេញ»។
ចំពោះទីតាំងច្បាស់លាស់នៃគម្រោងនេះ ឯកឧត្តម វ៉ី សំណាង មិនទាន់បញ្ជក់នៅឡើយទេ ក៏ប៉ុន្តែ តាមការសង្កេតរបស់ក្រុមការងារយើងខ្ញុំ នៅពេលធ្វើដំណើរចេញពីទីរួមខេត្តតាមផ្លូវឆ្ពោះទៅភ្នំឱរ៉ាល់ប្រមាណជា ៥ នាទី ក៏មានការរៀបឈួសឆាយកាយដីជាច្រើនហិកតាផងដែរ។
សម្រាប់ព័ត៌មានលម្អិតនៃគម្រោងខាងលើនេះ យើងខ្ញុំនឹងធ្វើការរាយការណ៍បន្តនៅពេលខាងមុខ។
គួរបញ្ជាក់ថា កម្ពុជាបាននិងកំពុងរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់ត្រៀម ប្រកួតកីឡាអាស៊ីអាគ្នេយ៍ តួយ៉ាងមានដូចជា ពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំស្កឹមស្កៃតម្លៃ១៦០លានដុល្លារអាមេរិក អាងហែលទឹកនៅស្រុកកោះធំ គម្រោងរថភ្លើងស្វ័យប្រវត្តិ AGT និងអាងហែលទឹកខ្នាតអន្តរជាតិនៅខេត្តបាត់ដំបង ជាដើម។