ខេត្តកំពត និងកែបគ្រោងធ្វើសៀវភៅមគ្គុទេសក៍វិនិយោគ ដើម្បីទាក់ទាញគម្រោងធំៗ ឱ្យបានច្រើនជាងមុន
ខេត្តកំពត និងកែបកំពុងចងក្រងសៀវភៅមគ្គុទេសក៍វិនិយោគ ក្នុងគោលបំណងដើម្បីទាក់ទាញការវិនិយោគបន្ថែម ក៏ដូចជាគ្រប់គ្រងគម្រោងវិនិយោគដែលបាន និងកំពុងអនុវត្តក្នុងខេត្តទាំង២នេះ ឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពត ។
ឯកឧត្ដម ជាវ តាយ បានថ្លែងក្នុងកិច្ចប្រជុំជាមួយនឹងប្រតិភូសភាពាណិជ្ជម្មកម្មមណ្ឌលកំពត-កែប កាលពីថ្ងៃទី១ ខែកុម្ភៈ នេះ ថាសៀវភៅមគ្គុទេសនេះមានសារ:សំខាន់ណាស់សម្រាប់អ្នកវិនិយោគ ពោលគឺនឹងជួយឱ្យពួកគេងាយស្រួលក្នុងការសម្រេចចិត្ត។
បច្ចុប្បន្ន មន្រ្តីពាក់ព័ន្ធកំពុងសិក្សារចងក្រង ដោយក្រោយសម្រេចចេញជាលទ្ធផល សៀវភៅនឹងជួយជំរុញកំណើនទុនវិនិយោគក្នុងខេត្ត ឱ្យមានសន្ទុះកាន់តែខ្លាំង។
គួរបញ្ជាក់ផងដែរ ខេត្តកំពត និងកែបជាខេត្តដែលកំពុងមានសក្ដានុពលខ្ពស់។ តួយ៉ាងដូចជាង គម្រោងអភិវឌ្ឍន៍ជាង ២០០ និងប៉ូលទេសចរណ៍ធំៗចំនួន ៤ ត្រូវបានដាក់បញ្ចូលក្នុងសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប កាលពីថ្មីនេះ។ (អានបន្ថែម)
ដោយឡែកចំពោះខេត្តកំពតវិញ ក៏មានគម្រោងអភិវឌ្ឍធំៗ ជាច្រើនផងដែរ ដូចជា៖
-កំពង់ផែទេសចរណ៍តម្លៃជាង៨ លានដុល្លារ នៅស្រុកទឹកឈូ ដែលគ្រោងបើកដំណើការនៅឆ្នាំ២០២១នេះ ។ (អានបន្ថែម)
-គម្រោងឆ្នេរខ្សាច់សិប្បនិមិត្តថ្មីនៅស្រុកទឹកឈូ ដែលកំពុងអភិវឌ្ឍលើផ្ទៃដី២៣៤ហិកតា ដោយរដ្ឋបាលខេត្តកំពត និងក្រុមហ៊ុន (IGB) Cambodia CO.LTD។ (អានបន្ថែម)
-គម្រោងវីឡាលម្ហែកាយខ្នាតធំ Forest Harmony នៅឃុំព្រៃថ្នង ស្រុកទឹកឈូ ដែលកំពុងសាងសង់។ (អានបន្ថែម)
-គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មជាប់មាត់សមុទ្រតម្លៃជាង ២៥លានដុល្លារ របស់ក្រុមហ៊ុន Gold Coast International Development Co.,LTD នៅស្រុកកំពង់ត្រាច ដែលកំពុងស្ថិតនៅដំណាក់កាលសិក្សា។ (អានបន្ថែម)

