ខេត្តព្រះសីហនុគ្រោងនឹងស្វាគមន៏រោងចក្រចំនួន ៣០០ កន្លែងទៀតនាពេលអនាគតដ៏ខ្លីខាងមុខ�

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) គ្រោងនឹងអភិវឌ្ឍខ្លួនជាតំបន់ឧស្សាហកម្មគំរូអេកូឡូស៊ីដ៏ធំមួយ ដោយគ្រោងនឹងបណ្តាក់ទុនសាងសង់រោងចក្រចំនួន ៣០០កន្លែងបន្ថែមទៀតដែលនឹងជួយផ្តល់ឱកាសការងាររដល់កម្មករក្នុងស្រុកប្រមាណពី ៨ ទៅ ១០ម៉ឺននាក់នាពេលអនាគត។

ការលើកឡើងនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អង្គការអភិវឌ្ឍន៍ឧស្សាហកម្ម អង្គការរបស់សហប្រជាជាតិ (UNIDO) និងមូលនិធិសិនជិន សម្រាប់កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរអន្តរជាតិ (SFIEC)កាលពីថ្ងែទី ៩ ឧសភា កន្លងមកនេះ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីអោយមូលនិធិសិនជិនបានធ្វើកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរអន្តរជាតិ (SFIEC)ចែករំលែកនូវបទពិសោធន៍លើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសសិនជិន ដ៏ដូចជាដើម្បីបើកអោយឱកាសអោយពួកគេបានស្វែងរកដៃគូរវិនិយោគនៅក្នុងវិស័យនានានៅក្នុងប្រទេសកម្ពុជាផងដែរ។

ទាំងនេះគឺដើម្បីអោយកម្ពុជាបានរៀនសូត្រនិងកែប្រែយកបទពិសោធន៍ពីប្រទេសចិនដើម្បីយកមកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរបស់ខ្លួនអោយមានភាពរឹងមាំនឹងល្បីល្បាញដូចនៅសិនចិនផងដែរ ពោលគឺធ្វើអោយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្លាយជា “សិនជិនកម្ពុជា”។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឬ SSEZគឺជាតំបន់សេដ្ឋកិច្ចដែលមានសកម្ម ភាពខ្លាំងជាងគេក្នុងចំណោមតំបន់សេដ្ឋកិច្ចទាំងបួនក្នុងខេត្តព្រះសីហនុ។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទំហំផ្ទៃដីសរុប ១១១៣ហិចតា ស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៤ មានចម្ងាយ១២គីឡូម៉ែត្រពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងស្ថានីយ៏រថភ្លើង និង៣គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ។ បច្ចុប្បន្នបានអភិវឌ្ឍរួចមកហើយលើផ្ទៃដីជាង ៥០០ ហិចតា ជាមួយនឹងដៃគូវិនិយោគដែលបានចុះបញ្ជីចំនួនជាង ១១៨ គម្រោង រោងចក្រសរុប ៩៨ កន្លែង និងចំនួនបុគ្គលិកកម្មករសរុបជាង ២១០០០នាក់។

ចំពោះដំណាក់កាលបន្ទាប់ ដូចដែលបានលើកឡើងខាងលើគឺនឹងមានការសាងសង់រោងចក្របន្ថែមដើម្បីអភិវឌ្ឍខ្លួនជាតំបន់ឧស្សាហកម្មគំរូអេកូឡូស៊ីដ៏ធំមួយនៃប្រទេសកម្ពុជា។

គួសបញ្ជាក់ផងដែរថាកិច្ចប្រជុំមិនទាន់បានបញ្ជាក់ច្បាស់លាស់នៅឡើយទេទាក់ទងនឹងកាលបរិច្ឆេទនៃការចាប់ផ្ដើមអភិវឌ្ឍដំណាក់កាលទី ២នេះ។
ក្រៅពីវិស័យឧស្សាហកម្ម ប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តព្រះសីហនុបាននិងកំពុងមានសន្ទុះយ៉ាងខ្លាំងក្នុងវិស័យអចលនទ្រព្យដែលមានគម្រោងជាច្រើនដូចជាខុនដូសណ្ឋាគារផ្ទះល្វែងនិងកាស៊ីណូ បានបង្ហាញខ្លួន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]