ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រូបគំរូដោយ Ethan Crowley
ដើម្បីលើកកម្ពស់សម្រស់ខេត្តឲ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍រដ្ឋបាលខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៨ បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យនៅលើដីអតីតប្រលានយន្តហោះចាស់ឬសួនច្បារសែនមនោរម្យក្រុងសែនមនោរម្យហើយវិមានឯករាជ្យនេះនឹងមានស្តង់ដាល្អជាងវិមានឯករាជ្យរបស់ខេត្តនានា។
ពិធីបញ្ចុះបឋមសិលាសាងសង់នេះធ្វើឡើងក្រោមអធិបតីឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីនិងមានការចូលរួមពីសំណាក់លោកខៃ ប៉េងស៊ុន ក្រុមជាងសំណង់បែបបុរាណ ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។
យោងតាមការគូសបញ្ជាក់ឲ្យដឹងពីឯកឧត្តម ស្វាយ សំអ៊ាង ការសាងសង់វិមានឯករាជ្យនេះនឹងត្រូវចំណាយថវិការដ្ឋប្រមាណ៥០ម៉ឺនដុល្លារដែលនឹងគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណជា ២០ ហិកតា។លើសពីនេះទៅទៀត ឯកឧត្តម ស្វាយ សំអ៊ាងបានបញ្ជាក់ថា ការសាងសង់វិមានឯករាជ្យថ្មីនេះគឺនឹងមានស្តង់ដាល្អជាងវិមានឯករាជ្យរបស់ខេត្តនានាក្នុងប្រទេសកម្ពុជា។
ទាក់ទងទៅនឹងប្លង់រចនាក៏ដូចជាព័ត៌មានរបស់សំណង់វិមានឯករាជ្យលោកខៃ ប៉េងស៊ុនបានមានប្រសាសន៍ថា វិមានឯករាជ្យនឹងមានអង្កត់ផ្ចិតឬផ្ទៃរង្វង់ប្រវែង៥៨ម៉ែត្រនិងកម្ពស់ ២៤ ម៉ែត្រ។
ដើម្បីបង្កើនសោភណ្ឌភាពវិមានឯករាជ្យនេះឲ្យកាន់តែស្រស់ស្អាតរដ្ឋបាលខេត្តនឹងធ្វើការដាំដើមឈើជាច្រើនប្រភេទដែលបង្ហាញពីធនធានធម្មជាតិរបស់ខេត្តមណ្ឌលគិរីព្រមទាំងបង្ហាញពីវប្បធម៍ជនជាតិដើមភាគតិចភ្នងនិងអត្តសញ្ញាណជាតិនៃខេត្តផងដែរ។លើសពីនេះទៅទៀត វិមានឯករាជ្យនេះនឹងមានចម្លាក់រូបសេះ រូបផ្លែឃ្លោក រូបនាគ និងកន្លែងកំសាន្តជាច្រើនទៀត។


