គម្រប់ខួប 40ឆ្នាំ Bentley Systems នឹងប្រកាសតែងតាំងនាយកប្រតិបត្តិថ្មី

លោក Nicholas Cumins ជានាយកបច្ចេកទេស នឹងត្រូវកាន់តួនាទីថ្មីជានាយកប្រតិបត្តិ នៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2024 ខណៈដែល Greg Bentley នឹងផ្ទេរទៅកាន់តួនាទីជាប្រធានក្រុមប្រឹក្សាភិបាល

ក្រុមហ៊ុន Bentley Systems ជាសាជីវកម្មអន្តរជាតិដ៏ធំមួយ ផ្តោតលើការផលិតកម្មវិធីសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសថា ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2024 ខាងមុខនេះតទៅ លោក Greg Bentley នឹងផ្លាស់ប្តូរតួនាទី ពីនាយកប្រតិបត្តិ CEO របស់ Bentley Systems ទៅជាប្រធានក្រុមប្រឹក្សាភិបាល ចំណែកលោក Nicholas Cumins ដែលបច្ចុប្បន្នជានាយកបច្ចេកទេស COO នឹងត្រូវបានដំឡើងឋានៈជា នាយកប្រតិបត្តិ CEO ជំនួសលោក Greg Bentley ព្រមទាំងក្លាយជាសមាជិកក្នុងក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផងដែរ។

ការ​ប្រកាស​នេះនឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​នៃព្រឹត្តិការណ៍​បើក​សម្ពោធ​ទីស្នាក់ការ​កណ្តាល​ថ្មី​របស់ក្រុមហ៊ុន Bentley Systems នៅចក្រភព​អង់គ្លេស​ក្នុង​ទីក្រុង​ឡុងដ៍ ស្របពេលដែលក្រុមហ៊ុន Bentley Systems នឹងរៀបចំកម្មវិធី​ប្រារព្ធ​ខួប​លើក​ទី 40 របស់ខ្លួនផងដែរ។

លោក Nicholas Cumins នឹងត្រូវតែងតាំងជានាយកប្រតិបត្តិថ្មី

លោក Nicholas Cumins បានបម្រើការជានាយកបច្ចេកទេស COO របស់ Bentley Systems ចាប់តាំងពីខែមករា ឆ្នាំ 2022។ គាត់បានចូលរួមជាមួយ Bentley Systems ជាប្រធានផ្នែកប្រតិបត្តិបច្ចេកទេសនៅខែកញ្ញា ឆ្នាំ 2020 មុនពេលក្រុមហ៊ុនប្រកាសចូលផ្សារភាគហ៊ុនជាសាធារណៈ IPO-Initial Public Offering។ លោក Nicholas Cumins ធ្លាប់ជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន SAP Marketing Cloud និងបានបម្រើការងារជាប្រធានផ្នែកផលិតផលនៃក្រុមហ៊ុន Scytl ដែលជាកម្មវិធីទ្រទ្រង់វេទិការសម្រាប់ការបោះឆ្នោតតាមអ៊ីនធឺណិត និងជាអនុប្រធានជាន់ខ្ពស់ផ្នែកផលិតផលជាមួយក្រុមហ៊ុន OpenX ដែលជាអ្នកត្រួសត្រាយផ្លូវក្នុងការរៀបចំកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម។ មុនពេលចូលទៅក្រុមហ៊ុន OpenX គាត់បានបម្រើការក្នុងតួនាទីជាន់ខ្ពស់ជាច្រើននៅក្នុងក្រុមហ៊ុន SAP រួចហើយ រួមទាំងការគ្រប់គ្រងផលិតផល យុទ្ធសាស្ត្រសាជីវកម្ម និងការអភិវឌ្ឍន៍អាជីវកម្ម។ លោក Nicholas Cumins មានសញ្ជាតិពីរ គឺបារាំង និងអាមេរិក មានដើមកំណើតជាជនជាតិបារាំង។ គាត់ទទួលបានសញ្ញាបត្រ Maîtrise de Droit (ច្បាប់) និង Maîtrise de Sciences de Gestion (Business) ពីសាកលវិទ្យាល័យ Paris II Panthéon-Assas ទីក្រុងប៉ារីស។

លោក Nicholas Cumins បាននិយាយថា “ឆ្នាំនេះជាខួបលើកទី 40 នៃការបង្កើតក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនវិស្វកម្មសម្រាប់វិស្វករដ៏ធំមួយ។ អ្វីដែលគួរឲ្យកត់សម្គាល់ ក្រុមហ៊ុននេះគឺមានស្ថានិកជាលក្ខណៈគ្រួសារ និងបានដឹកនាំការងារអស់រយៈពេលបួនទស្សវត្សរ៍រួចមកហើយ។ លោក Greg Bentley បានដឹកនាំការងារកេរដំណែលដ៏អស្ចារ្យនេះឱ្យមានការរីកចម្រើនជាប់រហូត ជាមួយការច្នៃប្រឌិតប្រកបដោយនិរន្តរភាព និងបានបង្កើតតម្លៃដែលបំផុសគំនិតដោយការប្តេជ្ញាចិត្តក្នុងការជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោកសម្រាប់គុណភាពជីវិតកាន់តែប្រសើរ។ លោក Greg មានឥទ្ធិពលយ៉ាងជ្រាលជ្រៅលើជីវិត និងអាជីពរបស់សហសេវិក Bentley ហើយគាត់បានធ្វើដំណើររួមជាមួយពួកគេ លើការងារវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោក ជាមួយមោទនភាពចំពោះការងាររបស់ពួកគេ និងអ្វីដែលកម្មវិធី Bentley អាចឱ្យពួកគេសម្រេចបានគោលដៅនៃការងារវិស្វកម្មរបស់គេ។ ស្មារតីសហគ្រិនរបស់គាត់ត្រូវបានបង្កប់យ៉ាងជ្រៅនៅក្នុងវប្បធម៌ និងតម្លៃរបស់ក្រុមហ៊ុន។ ខ្ញុំមានកិត្តិយសណាស់ដែលត្រូវបានជ្រើសរើសឱ្យដើរតាមគន្លងរបស់គាត់ ហើយខ្ញុំតំណាងឱ្យក្រុមអ្នកដឹកនាំ Bentley នៅពេលដែលខ្ញុំនិយាយថា យើងមានទំនុកចិត្តលើការត្រៀមខ្លួន និងផ្នត់គំនិតរីកចម្រើនរបស់យើងសម្រាប់ទសវត្សរ៍ខាងមុខ។

លោក Greg Bentley នឹងត្រូវផ្ទេរទៅកាន់តួនាទីជាប្រធានក្រុមប្រឹក្សាភិបាល

ក្នុងតួនាទីជានាយកប្រតិបត្តិចាប់តាំងពីឆ្នាំ 1995 លោក Greg Bentley គឺជាបងប្អូនចាស់ជាងគេក្នុងចំណោមបងប្អូនទាំងប្រាំក្នុងគ្រួសារ Bentley ដែលបានបង្កើតក្រុមហ៊ុន Bentley Systems។ លោក Keith, Ray និង Barry Bentley បានចូលនិវត្តន៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនៅតែបន្តការងារជួយដល់នាយកក្រុមហ៊ុន។

លោក Greg Bentley បាននិយាយថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ដែលអាចចូលនិវត្តន៍ពីទំនួលខុសត្រូវខ្ពស់ក្នុងតួនាទីជានាយកប្រតិបត្តិនៅឆ្នាំនេះ ក្នុងអាយុ 69 ឆ្នាំ ដោយមានភាពជឿជាក់ក្នុងចិត្តថា ការបញ្ចប់ការទទួលខុសត្រូវរបស់ខ្ញុំនៅតែអាចឱ្យក្រុមហ៊ុនបន្តដំណើរការប្រកបដោយភាពជោគជ័យ។ ឥឡូវនេះយើងទុកឱ្យ Bentley Systems បង្ហាញឱ្យឃើញនូវសក្តានុពលរបស់ខ្លួន ខណៈពេលដែលយើងបានដាក់ចេញផែនការសុវត្ថិភាពនៃដំណើការអាជីវកម្មរបស់យើង។ ក្រោមការដឹកនាំរបស់លោក Nicholas Cumins ជានាយកបច្ចេកទេស COO តាំងពីខែមករា ឆ្នាំ 2022 (និងធ្លាប់ជាប្រធានផ្នែកផលិតផល) ទាំងកំណើនប្រាក់ចំណូលប្រចាំឆ្នាំ (ARR-Annual Recurring Revenue) របស់យើង និងថ្លៃដើមប្រតិបត្តិការបានគ្រប់គ្រងកាន់តែប្រសើរ និងមានកំណើនឡើងជាបន្តបន្ទាប់ដល់កម្រិតខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្ត 40 ឆ្នាំរបស់យើង។ ហើយសំខាន់ជាងនេះទៅទៀត ក្នុងរយៈពេលបីឆ្នាំ ចាប់តាំងពីការបោះផ្សាយ IPO របស់ BSY ហើយទៅថ្ងៃមុខនឹងមានការបន្តចូលនិវត្តន៍បន្ថែមទៀត ដូចនេះហើយយើងត្រូវពង្រឹងភាពជាអ្នកដឹកនាំនៃប្រតិបត្តិការរបស់យើងយ៉ាងពេញលេញជាមួយនឹងសមាជិកក្រុមប្រឹក្សាភិបាលដែលមានមុខងារ និងបទពិសោធន៍ខ្ពស់ ខណៈពេលដែលក្មេងជំនាន់ក្រោយដែលមានអាយុតិចជាង 20 ឆ្នាំ ក៏អាចទទួលបានអត្ថប្រយោជន៍ពីបទពិសោធន៍ក្រុមហ៊ុនសាធារណៈដ៏មានតម្លៃមួយនេះ និងការឈានទៅរកកិច្ចសហប្រតិបត្តិការគ្រប់ជំហាន។

“ចំណុចសំខាន់បំផុតនៅពេលនេះ គឺក្រុមប្រឹក្សាភិបាលរបស់យើងបានជឿជាក់ និងតែងតាំងលោក Nicholas ធ្វើជានាយកប្រតិបត្តិដ៏ល្អសម្រាប់អនាគតរបស់យើង ដោយគុណធម៌នៃការបន្តវេនដែលគាត់គោរព និងជាបុគ្គលនៅក្នុង ‘តម្លៃគ្រួសារ’ របស់យើង ដើម្បីបន្តយកចិត្តទុកដាក់ចំពោះភាពជោគជ័យរបស់សហសេវិករបស់យើង ហើយដូច្នេះភាពជោគជ័យនឹងផ្តល់ដល់អ្នកប្រើប្រាស់ និងអតិថិជនរបស់យើង។ ដូចគ្នា​នេះ​ដែរ ជាបុគ្គលខ្ញុំផ្ទាល់ ខ្ញុំ​មានការរំភើប​ចិត្ត​​ចំពោះ​ការ​តាំង​ចិត្ត និង​ភាព​ខ្នះខ្នែង​របស់លោក Nicholas ដែលជាអានាគត​អ្នកដឹកនាំ​ជំនាន់​ក្រោយ​នេះ​សម្រាប់​ការ​បង្កើត​ថ្មី​ ទាំងផ្នែក​បច្ចេកទេស និង​អាជីវកម្ម​ ក្នុង​បេសកកម្ម​ប្រកបដោយ​និរន្តរភាព​របស់​យើង។

“សម្រាប់ខ្ញុំ ខ្ញុំក៏ទន្ទឹងរង់ចាំក្នុងការចូលរួមចំណែកជាប្រធានក្រុមប្រឹក្សាភិបាលផងដែរ។ លើសពីការគាំទ្រលោក Nicholas នៅពីក្រោយឆាកនៃមុខនាទីថ្មីរបស់គាត់នេះ គឺជាការទទួលខុសត្រូវថ្មីសម្រាប់គាត់ ខ្ញុំនឹងនៅតែទទួលខុសត្រូវចំពោះការបែងចែកដើមទុនរួម ដូចជាការសម្រេចចិត្តទិញយកកម្មវិធីវេទិកាសំខាន់ៗដែលមានសក្តានុពល។ ហើយជាជម្រើស ខ្ញុំនឹងបន្តធ្វើអន្តរកម្មជាទៀងទាត់ជាមួយគ្រឹះស្ថានវិនិយោគទុនរបស់យើង ដែលខ្ញុំបានរកឃើញទំនាក់ទំនងនេះជាពិសេស។ នេះគឺដើម្បី Bentley Systems សម្រាប់ជំហាន 40 ឆ្នាំបន្ទាប់!”

រូបភាព៖ លោក Greg Bentley បច្ចុប្បន្នជានាយកប្រតិបត្តិ CEO នឹងកាន់តួនាទីថ្មីជាប្រធានក្រុមប្រឹក្សាភិបាលរបស់ Bentley System ចាប់ពីថ្ងៃទី 1 កក្កដា 2024
រូបភាព៖ លោក Nicholas Cumins បច្ចុប្បន្នជានាយកបច្ចេកទេស COO និងកាន់តួនាទីថ្មីជានាយកប្រតិបត្តិ CEO របស់ Bentley System ចាប់ពីថ្ងៃទី 1 កក្កដា 2024


សម្រាប់ព័តមានបន្ថែម សូមទំនាក់ទំនង៖

ផ្នែកផ្សព្វផ្សាយ – Jim Dobbs, jim.dobbs@bentley.com
ផ្នែកវិនិយោគិន – Eric Boyer, eric.boyer@bentley.com

អំពីក្រុមហ៊ុន Bentley Systems

ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក  ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។ www.bentley.com

© 2024 Bentley Systems, Incorporated. Bentley, the Bentley logo, AssetWise, Bentley Infrastructure Cloud, Bentley Open, iTwin, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ […]

Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្ត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេ […]