គម្រោងកីឡដ្ឋានខេត្តកំពង់ស្ពឺតម្លៃជាង ២ លានដុល្លារ នឹងបើកការដ្ឋាននៅចុងខែកុម្ភៈនេះ

គម្រោងកីឡដ្ឋានខេត្តកំពង់ស្ពឺតម្លៃជាង ២ លានដុល្លារ នឹងត្រូវបើកការដ្ឋានសាងសង់ជាផ្លូវជាការ នៅថ្ងៃទី២១ ខែកុម្ភៈ នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ។

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម រ៉ី សំណាង បានថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ថា៖ «កាលពីខែធ្នូឆ្នាំ ២០១៩ យើងធ្លាប់បើការដ្ឋានម្ដងហើយ តែគឺគ្រាន់បើកការសាងសង់របង ដោយឡែកនៅចុងសប្តាហ៍ហ្នឹងគឺគេរៀបចំបុកគ្រឹះស្តាតតែម្តង»។

ឯកឧត្តមបន្ថែមថា៖ «បើទោះបីជាមានវិបត្តិកូវីដក្ដី កីឡដ្ឋានមួយនេះនៅតែបន្តសាងសង់ និងបញ្ចប់ការសាងសង់ដូចការគ្រោងទុក ព្រោះម្ចាស់ជំនួយនៅតែបន្តផ្ដល់ជំនួយ»។

គួររំលឹកថា កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ កំពុងសាងសង់ក្រោមជំនួយឧបត្ថម្ភជាង ២លានដុល្លារ របស់មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

កីឡដ្ឋានស្តង់ដារអន្តរជាតិមួយនេះមានទីតាំងស្ថិតនៅក្នុងភូមិ តាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលនឹងត្រូវសាងសង់លើផ្ទៃដីប្រមាណ ៤ហិចតា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]