គម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាបនៅពោធិ៍សាត់  សាងសង់បានជាង៩០%ហើយ

គិតមកដល់ពេលនេះ ថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបីងទន្លេសាប សម្រាប់ភូមិសាស្ត្រក្រុងពោធិ៍សាត់សម្រេចការងារសាងសង់បានជាង៩០%ហើយ។នេះបើតាមការឲ្យដឹងពីរដ្ឋបាលក្រុងពោធិ៍សាត់ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានចាត់ទុកថា នេះគឺសមិទ្ធិភាពថ្មីមួយបន្ថែមទៀត ដែលធ្វើឱ្យខេត្តកែប្រែមុខមាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសជួយបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ មួយកម្រិតថែមទៀត។

គួរបញ្ជាក់ថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប សម្រាប់ភូមិសាស្ត្រក្រុងពោធិ៍សាត់ គឺមានអនុគម្រោងចំនួន២ គឺ៖ទី១-អនុគម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តិកម្មសំណល់រាវ ចាប់ផ្តើមការដ្ឋានអនុវត្តគម្រោង ចាប់តាំងពីដើមឆ្នាំ២០២០ មកទល់ពេលនេះ សម្រេចការងារសាងសង់បានជាង៩០% និងទី២-អនុគម្រោងទីលានចាក់សំរាម ចាប់ផ្តើមអនុវត្តនៅខែមេសា ឆ្នាំ២០២០ មកទល់ពេលនេះ សម្រេចការងារសាងសង់បាន១០០%ហើយ។

យ៉ាងណា ក្រៅពីគម្រោងទាំង២ខាងលើ រដ្ឋបាលក្រុងពោធិ៍សាត់ ក៏កំពុងស្នើសុំទៅABD ឱ្យដាក់បន្ថែមគម្រោងរបាំងការពារដី (Curb) នៅសងខាងផ្លូវ ក្នុងក្រុងពោធិ៍សាត់ ប្រវែង២០គីឡូម៉ែត្របន្ថែមទៀត ខណៈផែនការ ប្រវែង១៥.៤២៧ម៉ែត្រ ត្រូវបានក្រុមការងារកំពុងសាងសង់យ៉ាងមមាញឹក បានប្រមាណ៤.០៩១ម៉ែត្រហើយដែរ៕

- Video Advertisement -