គម្រោងកែលម្អបរិស្ថានសាលារៀននៅកម្ពុជា ក្រោមជំនួយចិនជាង $២០លាន សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

គម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនានានៅកម្ពុជា តម្លៃជាង ២២លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោយអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅវិទ្យាល័យ ហ៊ុនសែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ តុលា ២០២៤។

នាឱកាសនោះដែរ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា “យោងតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលចិនបានផ្តល់ជំនួយតាមរយះលិខិតប្តូរសារ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីអនុវត្តគម្រោងកែលម្អ បរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា មានថវិកាសរុបជាង ២២លាន ៥សែនដុល្លារអាមេរិក ក្នុងនោះថវិកាជ ២០លាន ៤សែន ដុល្លារអាមេរិក ជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមានជាង ២លាន ១សែន ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងនេះចាប់ពី ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២”។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា ក្នុងគម្រោងនេះមានការសាងសង់អគារសិក្សា អគារធនធានផ្ទះសំណាក់គ្រូ បង្គន់អនាម័យ អណ្តូងទឹក តារាងបាល់ទាត់ តារាងបាល់បោះ របង ផ្លូវ និងប្រឡាយទឹក (ប្រព័ន្ធរំដោះទឹក) នៅវិទ្យាល័យចំនួន២៦ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម ក្នុងនោះសាងសង់អគារសិក្សា ២៣ខ្នង មាន ២៩៩បន្ទប់ មានបំពាក់គ្រឿងសង្ហារិម អគ្គិសនី និងតបណ្តាញទឹកស្អាត។

ទន្ទឹមនឹងនេះ ក្នុងគម្រោងក៏មានការសាងសង់អគារធនធាន ១៧ខ្នង ដែលមានបំពាក់សម្ភារៈ បំពាក់គ្រឿងសង្ហារិមនៅគ្រប់បន្ទប់ និងមានតម្លើងប្រព័ន្ធសម្លេងនៅបន្ទប់ប្រជុំ ចំនួន១៧ បំពាក់កុំព្យូទ័រលើតុ ៣៤បន្ទប់ មានចំនួន ៥៤៤គ្រឿង ម៉ាស៊ីនបោះពុម្ព ចំនួន៣៤គ្រឿង សៀវភៅអាន ៦០១ចំណងជើង មានចំនួន ៥១.៦៤៦ សៀវភៅ។

គួរបញ្ជាក់ទៀតថា គម្រោងក៏បានបំពាក់ឧបរណ៍ពិសោធន៍វិទ្យាសាស្ត្រមុខវិជ្ជា (រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីវិទ្យា) ចំនួន ៣៤បន្ទប់ សាងសង់អគារអន្តេវាសិកដ្ឋាន ១ខ្នង មាន៤៨ បន្ទប់ សាងសង់ផ្ទះសំណាក់គ្រូបង្រៀន ៥ខ្នង មាន ១៥បន្ទប់ (ស្នាក់នៅបាន ៥៥នាក់) សាងសង់បង្គន់អនាម័យ ៣២ខ្នង មាន១៦០បន្ទប់ និងអណ្តូងទឹកស្អាត ២៣កន្លែង សាងសង់តារាងបាល់ទាត់ចំនួន ៨កន្លែង និងតារាងបាល់បោះចំនួន ១៥កន្លែង សាងសង់របងឥដ្ឋបេតុងប្រវែង ៦៤០ម៉ែត្រ និងផ្លូវបេតុង ប្រព័ន្ធរំដោះទឹកប្រវែង ៧៥០ម៉ែត្រ។

ក្រៅពីការជួយអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹង គម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ក៏បានគាំទ្រដល់ក្រុមការងារ អនុវត្ត គម្រោងអភិវឌ្ឍន៍ បច្ចេកវិទ្យា ព័ត៌មាន និងសារ គមនាគមន៍សម្រាប់ការ អប់រំនៅកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]