គម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមនៅខែមេសា ឆ្នា�
ភ្នំពេញ៖ ដើម្បីដោះស្រាយលើបញ្ហាកកស្ទះចរាចរណ៍ ក្រសួងសាធារការ និងដឹកជញ្ជូន បាននឹងកំពុងរៀបចំកំពង់ផែ ចំណត់កាណូតដឹកអ្នកដំណើរ ចំនួន ១៥ទីតាំង ដោយឆ្លងកាត់ពី ព្រែកព្នៅ ទៅភ្នំពេញ និងតាខ្មៅ ហើយមានចំណត៦ អាចនឹងចាប់ផ្តើមនៅខែមេសា ឆ្នាំ២០១៨ ពោលគឺមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឈានមកដល់។ ចំណតកាណូតទីតាំងទាំង១៥ នឹងត្រូវសាងសង់ជាពីរដំណាក់កាល ដោយដំណាក់កាលដំបូងនឹងត្រូវសាងសង់ចំនួន៦ ចំណត ហើយដំណាក់កាលទី១នេះ គឺសម្រាប់តែដឹកអ្នកដំណើរប៉ុណ្ណោះ ដោយឡែកសម្រាប់ការដឹកជញ្ជូនទំនិញវិញ នឹងចាប់ផ្តើមនៅដំណាក់កាលន្ទាប់ ដោយមានការសាងសង់កំពង់ផែនៅតាមបណ្តោយមាត់ទន្លេសម្រាប់ដឹកជញ្ជូនផលិតផលកសិកម្ម។ នេះបើតាមការប្រកាសរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីសប្តាហ៍មុន។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា ស៊ីមសូរិយា បានប្រាប់សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា ប្រសិនបើការសាងសង់ចំណតទាំង៦ទីតាំង ឲ្យបានបញ្ចប់ត្រឹមខែ មេសា ទេនោះ យ៉ាងហោចណាស់ក៏បាន ៣ ឬ ៤ ចំណតដែរ សម្រាប់បើកឲ្យដំណើរការមុនចូលឆ្នាំប្រពៃណីជាតិខ្មែរ។ យោងតាមផែនការមេផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញឲ្យដឹងថា កាណូតនីមួយៗមានប្រវែង ១៤ម៉ែត្រ និងទទឹងមានទំហំ ៣,៩ម៉ែត្រ ហើយអាចផ្ទុកអ្នកដំណើរបាន ៤៨នាក់។ គូសបញ្ជាក់ថា ទីតាំងទាំង១៥ នៃកំពង់ផែ កាណូតដឹកអ្នកដំណើរមានដូចជា៖ រាជធានីភ្នំពេញ៖ -ទី១. គល់ស្ពានព្រែកព្នៅត្រើយខាងកើត (កំពុងពិចារណា) -ទី២. គីឡូម៉ែត្រលេខ៦ – ទី៣. ខាងមុខឃ្លាំងសាំងឬស្សីកែវជាប់នឹងទីលានប្រជាធិបតេយ្យថ្មី – ទី៤. ផែបណ្ដែតមុខផ្សាររាត្រី – ទី៥. កំពង់ចម្លងកោះពេជ្រ-អារីយ៍ក្សត្រ – ទី៦. ភូមិដើមចាន់ឬគល់ស្ពានក្បាលថ្នល់ខាងកើត – ទី៧. ចំណតរថយន្តចាក់អង្រែក្រោម – ទី៨. បាក់ខែង ត្រង់ផ្លូវបំបែកលី យ៉ុងផាត់ – ទី៩. ទល់មុខផ្សារព្រែកលៀប (កំពង់ចម្លងព្រែកលៀប) – ទី១០. ជាប់សណ្ឋាគារសុខាភ្នំពេញ – ទី១១. ភូមិកោះនរា – ទី១២. កំពង់ចម្លងក្តីតាកុយ – ទី១៣. កំពង់ចម្លងតាព្រហ្មមាត់ក្រសះ ខេត្តកណ្តាល៖ – ទី១: មុខវត្តព្រែកសំរោងក្រុងតាខ្មៅ (កំពុងពិចារណា) – ទី២: កំពង់ចម្លងរោងចក្រក្តារបន្ទះផ្លូវត្រី








- Video Advertisement -