គម្រោងថ្មី របស់លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ ជិតព្រលានយន្តហោះអន្តរជាតិតេជោ ទទួលជោគជ័យខ្លាំង បើកលក់ថ្ងៃទី១ កក់ជិត ១០០ល្វែង
បន្ទាប់ពីទទួលបានជោគជ័យយ៉ាងលើសលប់ក្នុងការបើកលក់គម្រោងទី១ និងគម្រោងទី២, គម្រោងTERRA-TIA CITY ដែលមានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិតេជោ បានបន្តបើកលក់ផ្ទះអាជីវកម្មក្នុងគម្រោងទី៣របស់ខ្លួន ដោយទទួលបានការកក់ជិត ១០០ល្វែងបន្ថែមទៀត នៅថ្ងៃដំបូងនៃការបើកលក់ជាផ្លូវការ ។
ទាំងអស់នេះ កំពុងបង្ហាញឱ្យឃើញថា វិស័យអចលនទ្រព្យកម្ពុជានៅតែមានតម្រូវការទីផ្សារខ្ពស់ ជាពិសេសទំនុកចិត្តលើម្ចាស់គម្រោងអភិវឌ្ឍដ៏ធំជាងគេ និងឈានមុខគេប្រចាំប្រទេសកម្ពុជា គឺក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់ លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ។

ការបើកលក់គម្រោងទី៣ នេះ គឺផ្តោតទៅលើប្រភេទផ្ទះអាជីវកម្ម (Shophouse) ដែលមានទីតាំងលើផ្លូវ ២៥ម៉ែត្រ និង ផ្លូវ១០ម៉ែត្រ។ ផ្ទះប្រភេទនេះ លោកអ្នកអាចប្រកបអាជីវកម្ម និងរស់នៅក្នុងពេលតែមួយប្រកបដោយភាពងាយស្រួល ដែលមានតម្លៃ ចាប់ពី ៨៨.៨០០ដុល្លារ។

ចំពោះព័ត៌មានលម្អិតអំពីគម្រោងTERRA-TIA CITY លោកអ្នកអាចទាក់ទងទៅកាន់សហការីផ្នែកលក់តាមរយៈលេខទូរសព្ទ៖
០៨៧ ៨៨៨ ៥០១/ ០១១ ៨៨៨ ៥០១/ ០១១ ៨៨៨ ៥០២
ឬទៅកាន់ទីតាំងការិយាល័យផ្នែកលក់គម្រោងTIACITY៖ https://maps.app.goo.gl/thXas1JXpJpxv6GT6

គម្រោង TERRA-TIA City ត្រូវបានគេចាត់ទុកថាជាគម្រោងអភិវឌ្ឍន៍ដ៏ទាក់ទាញបំផុតសម្រាប់អ្នកដែលកំពុងស្វែងរកផ្ទះដែលអាចស្នាក់នៅផង និងអាចប្រកបអាជីវកម្មបានផង។ TERRA-TIA City ស្ថិតនៅចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈទីតាំងដ៏ល្អឥតខ្ចោះនេះគឺជាទីតាំងយុទ្ធសាស្ត្រ និងមានសក្ដានុពលបំផុតសម្រាប់បម្រើជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅឋាន នាពេលអនាគត។
គួររំលឹកថា កាលពីពេលបើកលក់គម្រោងទី១ និងទី២ ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយលក់អស់ ១០០% តែម្តង។ ការលក់អស់ភ្លាមៗនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពរឹងមាំនៃគម្រោង TERRA-TIA CITY ប៉ុណ្ណោះទេ ប៉ុន្តែវាជាការបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់អ្នកទិញ និងការជឿទុកចិត្តលើអ្នកអភិវឌ្ឍន៍ដែលជាម្ចាស់គម្រោង ជាពិសេសការទទួលស្គាល់ទីតាំងដែលមានសក្ដានុពល និងការរចនាម៉ូតផ្ទះដ៏ល្អឥតខ្ចោះ ។
ផ្ទះអាជីវកម្ម របស់គម្រោង TERRA-TIA CITY ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ដើម្បីបំពេញតម្រូវការនៃរបៀបរស់នៅដ៏ទាន់សម័យ នាពេលបច្ចុប្បន្ន ដែលអាចប្រកបអាជីវកម្មផង និងជាលំនៅឋានផង។ ការរួមបញ្ជូលគ្នានេះ អាចផ្តល់ឱ្យម្ចាស់អាជីវកម្មអាចដំណើរការហាង ឬបើកការិយាល័យផ្ទាល់ខ្លួននៅជាន់ផ្ទាល់ដី អមជាមួយនឹងការរស់នៅជាលក្ខណៈឯកជននៅជាន់ខាងលើបានផងដែរ។
រីឯទីតាំងរបស់គម្រោង TERRA-TIA CITY វិញ ត្រូវបានជំរុញឡើងដោយគម្រោងអភិវឌ្ឍន៏ដ៏ធំសម្បើមនៃអាកាសយានដ្ឋានអន្តរជាតិតេជោដែលគ្រោងនឹងបើកដំណើរក្នុងពេលឆាប់ៗខាងមុខនេះ។

គម្រោង TERRA-TIA CITY កំពុងដំណើរការសាងសង់យ៉ាងមមាញឹក ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងមានរីកចម្រើនយ៉ាងឆាប់រហ័ស នឹងអាចប្រគល់ជូនអតិថិជនឱ្យទាន់ពេលវេលាតាមផែនការដែលបានកំណត់។
ចំពោះព័ត៌មានលម្អិតអំពីគម្រោងTERRA-TIA CITY លោកអ្នកអាចទាក់ទងទៅកាន់សហការីផ្នែកលក់តាមរយៈលេខទូរសព្ទ៖
០៨៧ ៨៨៨ ៥០១/ ០១១ ៨៨៨ ៥០១/ ០១១ ៨៨៨ ៥០២
ឬទៅកាន់ទីតាំងការិយាល័យផ្នែកលក់គម្រោងTIACITY៖ https://maps.app.goo.gl/thXas1JXpJpxv6GT6
ដើម្បីបានព័ត៌មានលឿនឆាប់រហ័សលោកអ្នកអាចចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមគម្រោង TIA CITY-ធី អាយ អេ ស៊ីធី :
- Video Advertisement -