គម្រោងធំៗ២ បូកនឹងចក្ខុវិស័យដ៏មុតស្រួចរបស់រដ្ឋាភិបាល នឹងពង្រីកសក្ដានុពលតំបន់ភាគខាងត្បូងរាជធានីភ្នំពេញឱ្យរិតតែធំ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានបង្ហាញពីផែនការ និងចក្ខុវិស័យដ៏ធំធេងក្នុងការអភិវឌ្ឃន៍ហេដ្ឋរចនាសម្ព័ន្ធនៅតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដោយមានការផ្សារភ្ជាប់ជាមួយនឹងខេត្តកណ្តាល ខណៈកំណើនប្រជាពលរដ្ឋនៅតំបន់នេះមានការកើនឡើងជារៀងរាល់ថ្ងៃ ក្នុងន័យនេះរដ្ឋាភិបាលចង់សំដៅដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងក្រោយពេលបញ្ចប់ការសាងសង់គម្រោងធំៗ២ គឺអាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ និងព្រែកជីកហ្វូណនតេជោផងដែរ។

នេះបើយោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថា….ព្រែកជីកហ្វូណនតេជោ និងអាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នឹងបង្កើតសកម្មភាពសេដ្ឋកិច្ចធំនៅភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងនោះមានខេត្តតាកែវ និងខេត្តកណ្តាល ចឹងការរីកទៅទិសខាងត្បូងនៃរាជធានីភ្នំពេញនេះគឺមានសក្ដានុពលធំណាស់ ហើយប្រជាពលរដ្ឋដែលរស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ខេត្តកែវ និងខេត្តកណ្តាល គឺមានសក្ដានុពលខ្លាំងសម្រាប់ជំនាន់កូនចៅនៅថ្ងៃអនាគត… ដូច្នេះត្រូវទាមទារឱ្យមានការរៀបចំ និងអភិវឌ្ឍនឱ្យបានល្អប្រសើរបំផុត។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ផ្ទៃដីរាជធានីភ្នំពេញ បានរីករហូតដល់ជិត ៧០០គីឡូម៉ែត្រក្រឡា  និងមានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ទាំងអ្នករស់នៅ និងអ្នកមកធ្វើការមានជិត ៣លាននាក់ ក្នុងនោះពួកគេបានប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយម៉ូតូ និងរថយន្ត មានប្រមាណជា ២លានគ្រឿង ឯណោះ។

ហេតុនេះ ដើម្បីឆ្លើយតបនឹងដោះស្រាយលំហូរចរាចរណ៍ក្នុងក្រុងភ្នំពេញ ដែលនឹងមានសភាពកាន់តែមមាញឹក សម្តេចធិបតីបានអះអាងថា ដំបូងទាមទារឱ្យយើងត្រូវគិតគូរពីបញ្ហាកង្វះចំណតរថយន្ត ដោយត្រូវលើកទឹកចិត្តឱ្យវិស័យឯកជនវិនិយោគកន្លែងធ្វើចំណតរថយន្តទំនើបឱ្យបានច្រើន, រៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈឱ្យដូចបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនលើពិភពលោក ក្នុងនោះបញ្ហារក្សាគន្លងផ្លូវរថយន្តក្រុងសាធារណៈក៏ជារឿងដែលចាំបាច់ផងដែរ, ចំពោះបឹងទំពន់និងតំបន់ផ្លូវ៦០ម៉ែត្រ ត្រូវរៀបចំជាតំបន់បៃតង ដោយដាំដើមឈើឱ្យបានច្រើនសម្រាប់ជាកន្លែងពិចនិក និងសម្រាកកម្សាន្តរបស់ពលរដ្ឋ ប៉ុន្តែក៏មិនត្រូវភ្លេចធ្វើការបំពាក់នូវកាមេរ៉ាសុវត្ថិភាព, អំពូលសូឡា និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនៅតាម​សួនច្បារសាធារណៈ ដើម្បីឱ្យទីក្រុងរបស់យើងកាន់តែមានភាពទាក់ទាញ និងប្រណីត ស័ក្តិសមជាទីក្រុងឆ្លាតអាស៊ាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]