ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ផ្សារស៊ីនជូរីផ្លាហ្សា ដែលត្រូវអភិវឌ្ឍឡើងវិញជាផ្សារទំនើប បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៧ ខែវិច្ឆិកា ហើយតាមការគ្រោងទុក គម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល២ឆ្នាំ។
ឯកឧត្តម ឃួង ស្រេង បានជម្រុញឲ្យម្ចាស់វិនិយោគផ្សារទំនើបស៊ីនជូរីផ្លាហ្សា ពន្លឿនការសាងសង់ឲ្យចប់ត្រឹមចុងឆ្នាំ ២០២១ ដូចការគ្រោងទុក ដើម្បីឲ្យអាជីវករអាចចូលលក់ដូរវិញបានឆាប់។
លោកអភិបាលក្រុងបានបន្តថា គម្រោងអភិវឌ្ឍផ្សារទំនើបនេះ គឺមានក្នុងគោលដៅរៀបចំសណ្តាប់ធ្នាប់នៅតំបន់នេះឲ្យបានរៀបរយ និងការបង្អួតភ្ញៀវទេសចរបរទេស ខណៈបច្ចុប្បតំបន់នេះមានស្ថានភាពអាក្រក់ខ្លំាងរងការលិចលង់ជាប្រចាំនៅពេលមានភ្លៀងធ្លាក់ម្តងៗ ហើយការលក់ដូរគ្មានសណ្តាប់ធ្នាប់ប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ។ នេះបើតាមការដកស្រង់សម្តី ចេញផ្សាយដោយក្រសួងព័ត៌មាន។
ប្រភពខាងលើបន្តថា បច្ចុប្បន្នអាជីវករលក់នៅទីតាំងផ្សារស៊ីនជូរីផ្លាហ្សាមានចំនួន ៦៧០តូប ហើយត្រូវរើទៅលក់ជាបណ្តោះអាសន្ននៅទីតំាងសួនកុមារពោធិ៍សែនជ័យ មុខផ្សារសិនជូរីផ្លាហ្សា។
ស៊ីនជូរីផ្លាហ្សា ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ដែលជាតំបន់ប្រមូលផ្តុំទៅដោយគម្រោងខ្នាតយក្សដូចជា ទីក្រុងប៊ូយ៉ុង និង គម្រោងខុនដូ Prince Real Estate ជាដើម ហើយនៅទីបំផុត ផ្សារសហគមន៍ដ៍ចំណាស់ក្នុងរាជធានីភ្នំពេញមួយនេះ ក៏បានវិវត្តិខ្លួនទៅជាផ្សារទំនើប។
យោងតាមរបាយការណ៍ទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញ ដោយភ្នាក់ងារអចលទ្រព្យអន្តរជាតិ CBRE Cambodia បានឱ្យដឹងថា ក្នុងត្រីមាសទី ២ នៃឆ្នាំ ២០១៩ មានគម្រោងផ្សារទំនើបបែបសហគមថ្មីចំនួន ៤ ត្រូវបានប្រកាស ដោយមានទំហំផ្ទៃក្រឡាសម្រាប់ជួលសរុប ២៨,៤៤៤ ម៉ែត្រការ៉េ៕