គម្រោងពង្រីកកំពង់ផែទឹកជ្រៅជំហានទី ១ តម្លៃជាង ២០០លានដុល្លារ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣

គម្រោងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដំណាក់កាលទី ១ ជម្រៅ ១៤,៥ម៉ែត្រ ដែលកំពុងធ្វើឡើងក្រោមកម្ចីជប៉ុនជាង ២០០ លានដុល្លារ គ្រោងនឹងបញ្ចប់ជាស្ថាបពរនៅក្នុងឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ នឹងដឹកជញ្ជូន។

ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ កាលពីថ្ងៃទី១៦ ខែកុម្ភៈ នេះថា៖ «យើងកំពុងត្រៀមសាងសង់កំពង់ផែកុងតឺន័រជម្រៅ ១៤,៥ម៉ែត្រ ហើយត្រៀមនឹងធ្វើឱ្យបាននៅឆ្នាំ ២០២៣»។

«លើសពីនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏កំពុងសិក្សាលើកំពង់ផែទឹកជ្រៅ ១៧ម៉ែត្រ មួយទៀត ដើម្បីស្វាគមន៍នូវនាវាធំៗអន្តរជាតិមកចូលចតឱ្យបានច្រើនជាងមុន »។

បើយោងតាមផែនការឆ្នាំ ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ ជំហាន។ ក្នុងនោះ ជំហានទី ១ បានបញ្ចប់ការរចនាប្លង់ហើយ ដោយនឹងចាប់ផ្ដើមសាងសង់ឆាប់ៗនេះ ក្រោមកម្ចីជាង ២០០ លានដុល្លារពីប្រទេសជប៉ុន។ (អានបន្ថែម)

ក្រោយជំហានទី ១ សាងសង់រួចនៅឆ្នាំ ២០២៣ កំពង់ផែនៅកម្ពុជានឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦ម៉ឺនតោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ដោយឡែក រដ្ឋាភិបាលកំពុងបើកឱ្យដៃគូអភិវឌ្ឍសិក្សាជំហានទី ២ និងទី៣ ដែលមានជម្រៅ ១៦ ម៉ែត្រ និង ១៧,៥០ ម៉ែត្រ។ ហើយបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល JICA កំពុងសិក្សាលើជំហាននេះ។ (អានបន្ថែម)

លើសពីនេះ សម្រាប់រយៈពេលវែងគឺជំហានទី ៤ និង ៥ ដែលនឹងពង្រីកជម្រៅដល់ទៅ ១៨,៥ និង ១៩ ម៉ែត្រ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]