ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រូបភាពដោយ Prince Real Estate Group (Cambodia)
គម្រោងពហុមុខងារ ព្រីនស៍ ធាន ស៊ី វ៉ាន ដែលមានទីតាំងស្ថិតក្នុងខេត្តព្រះសីហនុបានចាប់ផ្តើមការសាងសង់ជាផ្លូវការហើយកាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយការសាងសង់ទាំងមូលរំពឹងថានឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់។
លាតសន្ធឹងលើផ្ទៃក្រឡាសំណង់ប្រមាណជា ៣៤០ ០០០ ម៉ែត្រការ៉េនៅតាមបណ្តោយឆ្នេរជ័យជម្នះ គម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន ដែលវិនិយោគដោយក្រុមហ៊ុនអភិវឌ្ឍយក្សចិន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប គឺនឹងក្លាយជារីហ្សតតាមឆ្នេរសមុទ្រលំដាប់ពិភពលោក ដែលនឹងមានសណ្ឋាគារលំដាប់ផ្កាយប្រាំចំនួនមួយ និងខុនដូបែបសណ្ឋាគារផ្កាយប្រាំចំនួនពីរ។
តាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ០៧ ខែមិថុនា ក្រុមហ៊ុនបានបញ្ជាក់ថា ការសាងសង់រណ្តៅគ្រឹះរបស់គម្រោងត្រូវបានបញ្ចប់ការសាងសង់ហើយ ដែលធ្វើឲ្យគម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន ឈានចូលដល់ដំណាក់កាលសាងសង់នៃគម្រោងពហុមុខងាររបស់ខ្លួន។ គម្រោងនេះ រំពឹងថានឹងសាងសង់រួចរាល់នៅខែមីនា ឆ្នាំ ២០២៣ខាងមុខនេះ។
ក្រុមហ៊ុនថ្លែងថា៖ «ពិធីបើកការដ្ឋានសាងសង់ជាផ្លូវការនៃគម្រោងពហុមុខងារព្រីនស៍ ធាន ស៊ី វ៉ាន មិនត្រឹមតែបង្ហាញពីភាពចម្រុងចម្រើននាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែក៏ ជានិមិត្តសញ្ញានៃការពង្រីកយុទ្ធសាស្រ្ដរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាការបោះជំហ៊ានកាន់តែជិតក្នុងការរស់នៅតាមឆ្នេរសមុទ្រសម័យថ្មី»។
ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប គឺជាក្រុមហ៊ុនលំដាប់អន្ដរជាតិដែលមានអាជីវកម្មក្នុងវិស័យជាច្រើន។ សម្រាប់ទីផ្សារអចលនទ្រព្យរបស់ខ្លួន ក្រុមហ៊ុនគ្រោងនឹងបណ្ដាក់ទុនប្រមាណជាង ៦ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល១០ ឆ្នាំដើម្បីអភិវឌ្ឍជាមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាល ដ៏ធំមួយនៅរាជធានីភ្នំពេញ ក៏ដូចជាគម្រោងអភិវឌ្ឍន៍នៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ (អានបន្ថែម)
