ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតមានតម្លៃ ២០០ លានដុល្លារ រវាងរដ្ឋាករទឹក និង ក្រុមហ៊ុនបារាំងនឹងសាងសង់នៅបាក់ខែង ពោលគឺអាចផ្គត់ផ្គង់ទឹកដល់អ្នកប្រើប្រាស់ជិតពាក់កណ្តាលនៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន VINCI Construction កាលពីថ្ងៃអង្គារ៍។
VINCI Construction Grands Projects ដែលមានមូលដ្ឋាននៅប្រទេសបារាំងទើបតែឈ្នះក្នុងការដេញថ្លៃគម្រោងសាងសង់រោងចក្រទឹកស្អាត និង បានចុះហត្ថលេខាជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកាលពីថ្ងៃទី១៤ខែវិច្ឆិកា ក្នុងការសាងសង់រោងចក្រផលិតទឹកស្អាតនៅបាក់ខែង ដំណាក់កាលដំបូង ។
ដំណាក់កាលដំបូងនៃគម្រោងដែលមានតម្លៃ ១៥៥លានដុល្លារ អាចមានសមត្ថភាពផលិតទឹកស្អាតបាន ១៩៥,០០០ ម៉ែត្រគូបក្នុង១ថ្ងៃ។ រីឯគម្រោងសាងសង់ដំណាក់កាលទី២ ដែលមានតម្លៃ ៤៥ លានដុល្លារ នឹងអាចបង្កើនសម្ថភាពផលិតទឹកស្អាតទ្វេដងដល់ទៅ ៣៩០,០០០ ម៉ែត្រគូបក្នុង១ថ្ងៃ ឬ អាចផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់១លាននាក់ ស្មើនឹងប្រជាជនជិតពាក់កណ្តាលនៅក្នុងរាជធានីភ្នំពេញ។ ប្រភពខាងលើបន្ត។
ប្រភពខាងលើមិនបានបញ្ជាក់ពីកាលបរិច្ឆេទថានឹងដំណើរការសាងសង់នៅពេលណា ឬ បញ្ចប់នៅពេលណាទេ។ ប៉ុន្តែក្រុមហ៊ុនរបស់ប្រទេសបារាំងមួយនេះបានបញ្ជាក់ថា ពួកគេនឹងតម្លើងបន្ទះសូឡាទំហំ ២៧,០០០ ម៉ែត្រការ៉េ ដែលអាចផលិតអគ្គិសនីបាន ៣,៨ មេហ្គាវ៉ាត់ សម្រាប់ដំណើរការរោងចក្រ ដើម្បីជួយកាត់បន្ថយឧស្ម័នកាបូន៕