គម្រោងលំនៅដ្ឋានដ៏ប្រណីត MekongView 6 ត្រៀមបញ្ចប់ក្នុងឆ្នាំ ២០១៩

គម្រោងលំនៅដ្ឋានដ៏ប្រណីត MekongView 6 ត្រៀមបញ្ចប់ក្នុងឆ្នាំ ២០១៩ដែលនេះគឺនឹងបន្ថែមចំនួនលំនៅដ្ឋានប្រមាណជាង ៣០០ យូនីតទៅក្នុងទីផ្សារ នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុន។

តំណាងផ្នែកលក់របស់ក្រុមហ៊ុន MekongView បានឲ្យដឹងថាគម្រោងនៅចំកណ្តាលទីតាំងសក្តានុពលនៃតំបន់ជ្រោយចង្វារមានដែលមានកម្ពស់២៣ជាន់នេះគឺគ្រោងនឹងបញ្ចប់នៅខែកក្កដាឆ្នាំ ២០១៩ ខាងមុខនេះ ។

នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៩ តំណាងផ្នែកលក់ខាងលើបានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំថា ការសាងសង់គម្រោងដែលមាន ៣៤២ យូនីតនេះ គឺជិតបញ្ចប់ ១០០ ភាគរយហើយ ដែលក្នុងនោះ កញ្ញាបានបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមការងារសាងសង់កំពុងបង្ហើយការងារមួយចំនួនដូចជារៀបការ៉ូជាដើម មុននឹងប្រគល់ទៅឱ្យអតិថិជនរបស់ខ្លួន។

ជាមួយនឹងការអះអាងថាគម្រោងនេះនឹងផ្តល់ការចំណេញពីការវិនិយោគយ៉ាងច្រើនសម្រាប់វិនិយោគិន ក្រុមហ៊ុនបានឲ្យដឹងថាបច្ចុប្បន្នមានយូនីតដែលនៅសល់សម្រាប់លក់។ វិនិយោគិនអាចវិនិយោគទៅលើអចលនទ្រព្យនៃគម្រោងនេះដែលវានឹងផ្តល់ភាពងាយស្រួលដល់ការដាក់ជួលត្រឡប់ទៅវិញដោយសារគម្រោងនេះគឺស្ថិតនៅមិនឆ្ងាយពីទីប្រជុំជនភ្នំពេញហើយជាពិសេសគម្រោងនេះ មានទេសភាពស្រស់ស្អាតអមធដោយធម្មជាតិជុំវិញ។

គម្រោង MekongView 6 គឺស្ថិតក្នុងចំណោមគម្រោងដទៃទៀតរបស់ក្រុមហ៊ុនដូចជា MekongView1 គម្រោងMekongView2 និងគម្រោង MekongView3 ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]