គម្រោងវីឡាជាប់មាត់ទឹកដ៏ប្រណីតមួយទៀតនឹងផុសឡើងក្នុងតំបន់ច្បារអំពៅ

The Mekong Harmony. ប្រភព: Property Focus

ខណ្ឌច្បារអំពៅគ្រោងនឹងស្វាគមន៍គម្រោងវីឡាជាប់មាត់ទឹកដ៏ប្រណីតមួយទៀតឈ្មោះថា The Mekong Harmony ដែលទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ ក្បែរនឹងបុរីប៉េងហួតនិងគម្រោង The Palm នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន The Century 21 ដែលជាភ្នាក់ងារលក់ផ្ដាច់មុខរបស់គម្រោងនេះ។

គម្រោងនេះនឹងសាងសង់លើផ្ទៃដី ៧០០០ ម៉ែត្រការ៉េ នៅតាមបណ្តោយទន្លេមេគង្គ ដែលនឹងមានវីឡាសរុបចំនួន ១៧ ខ្នង ដោយវីឡានីមួយៗនឹងមានអាងហែលទឹកផ្ទាល់ខ្លួន។ វីឡានីមួយៗនឹងរចនាជាស្ថាបត្យកម្មបែបអឺរ៉ុប ព្រមទាំងបំពាក់ដោយប្រព័ន្ធសូឡាដើម្បីជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី។

បច្ចុប្បន្នគម្រោងនេះស្ថិតក្រោមការសាងសង់ច្រាំងទប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ជាដើម។ ចំពោះ វីឡានឹងចាប់ផ្តើមសាងសង់ក្រោមកម្មវិធីបើកលក់ជាផ្លូវការរបស់គម្រោងនៅថ្ងៃទី ២៦ ខែឧសភាខាងមុខនេះ ដោយវីឡានីមួយៗនឹងប្រើរយៈពេលសាងសង់ត្រឹមតែ ១ឆ្នាំតែប៉ុណ្ណោះ។

នេះសបញ្ចាក់ឲ្យឃើញថា ខណ្ឌច្បារអំពៅកំពុងតែមានសក្ដានុពលទាក់ទាញអ្នកវិនិយោគលើគម្រោងធំៗជាច្រើនដូចជា បុរីប៉េងហួត គម្រោង The Palm ដែលទើបនឹងបើកការដ្ឋានសាងសង់កាលពីថ្មីនេះ និងគម្រោងដ៏ទៀតជាច្រើនទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]