គម្រោងសង់ប្រព័ន្ធដោះទឹកតាមបណ្តោយផ្លូវជាតិលេខ៤ សម្រេចបាន ៩៣% ហើយ

គិតមកដល់ពេលបច្ចុប្បន្ន គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធដោះទឹក ដើម្បីបញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង) សម្រេចបាន ៩៣% ហើយ។

នេះបើយោងតាមការចុះពិនិត្យគម្រោងផ្ទាល់ ដែលដឹកនាំដោយឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាប្រធានក្រុមការងារបច្ចេកទេសគម្រោង និង ឯកឧត្តម ចៅ សុភៈភិបាល អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។

គោលបំណងសំខាន់នៃការចុះពិនិត្យផ្ទាល់នេះ គឺដើម្បីតាមដានវឌ្ឍនភាពលើដំណើរការអនុវត្តការងារទាំងទិដ្ឋភាពជារួម និងផ្នែកបច្ចេកទេស ក៏ដូចជាប្រសិទ្ធភាពនៃប្រព័ន្ធ និងពិភាក្សាលើចំណុចបច្ចេកទេសដែលគួរកែសម្រួល ព្រមទាំងពិនិត្យលើភាពអសកម្មមួយចំនួន រួមទាំងផលប៉ះពាល់ផ្សេងៗផងដែរ។

នាឱកាសនោះ ឯកឧត្តម ហ៊ាង វុត្ថា និងឯកឧត្តម ចៅ សុភៈភិបាល បានស្នើឱ្យក្រុមការងារ មន្ត្រីបច្ចេកទេស និងក្រុមហ៊ុនសាងសង់ បន្តយកចិត្តទុកដាក់បន្ថែមទៀតទៅលើពេលវេលានៃការអនុវត្តគម្រោង ដើម្បីអាចបញ្ចប់ការងារនេះទៅតាមផែនការដែលបានគ្រោងទុក។

គួរបញ្ជាក់ថា គម្រោងសាងសង់ដាក់លូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញត្រូវបានអនុវត្តសាងសង់ដោយក្រុមហ៊ុន PHNOM PENH PRECAST PLANTS CO., LTD និង T.C.M. ENGINEERING COMPANY LTD។

គម្រោងនេះ បានបើកការដ្ឋានកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមក ហើយគ្រោងនឹងបញ្ចប់ការងារនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ គម្រោងដាក់លូប្រអប់ខ្នាត់ធំនេះ នឹងជួយកាត់បន្ថយទឹកជំនន់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌចំនួន២ គឺខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ជាពិសេសដើម្បីជួយលើកកម្ពស់សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពទីក្រុងផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាបង្កើតក្រុមការងារគ្រប់គ្រងការស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ

រដ្ឋាភិបាល​បើក​បេសកកម្ម​ស្តារ​ឡើង​វិញ​យ៉ាង​ទូលំទូលាយ ដើ […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

សំណង់អនាគតដ៏ឆ្លាតវៃ៖ តើ AI កំពុងបដិវត្តការសាងសង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងណា?

ឧស្សាហកម្មសំណង់បានផ្លាស់ប្តូរអស់ជាច្រើនទសវត្សរ៍មកហើយ ដោ […]

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិយោគនៅកម្ពុជា

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានបញ្ជាក់ជ […]

ប្រព័ន្ធរំដោះទឹកចេញពីភ្នំពេញ និងតំបន់រណប ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ សម្រេចបានជិត ១០០%

គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាង […]