គម្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសដែលផ្គត់ផ្គង់ដោយថាមពលពន្លឺព្រះអាទិត្យ នៅក្នុ

តំបន់សេដ្ឋកិច្ចពិសេសដែលផ្គត់ផ្គង់ដោយថាមពលពន្លឺព្រះអាទិត្យមួយ កំពុងតែគ្រោងសាងសង់ក្នុងខេត្តកំពង់ឆ្នាំង តាមរយៈការសហការវិនិយោគរួមគ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

គម្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសនេះមានផ្ទៃដី ១០០ហិចតា នឹងស្ថិតនៅ ចម្ងាយ ៧០គ.ម ពីទីក្រុងភ្នំពេញ ដែលក្នុងនោះរួមមាននូវការសាងសង់សួនឧស្សាហកម្ម ជាមួយនឹងស្ថានីយអគ្គិសនីដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ ១០០មេកាវ៉ាត់ ដើម្បី ផ្គត់ផ្គង់នូវថាមពលដែលមានតម្លៃថោក និងមានស្ថិរភាពដល់រោងចក្រដែលបានជួលទីតាំង។

ការសហការរួមគ្នារវាងក្រុមហ៊ុន Asia Sunrise Teuk Hak នៃប្រទេសកម្ពុជា ជាមួយនិងក្រុមហ៊ុន Power Engineering នៃសាធារណរដ្ឋកូរ៉េ នឹងវិនិយោគនូវទឹកប្រាក់ចំនួន ២០០លានដុល្លារសហរដ្ឋអាមេរិក ទៅលើគម្រោងនេះ ហើយដែលបានដាក់ជូនដល់ក្រុមប្រឹក្សាអភិវឌ្ឍជាតិកម្ពុជាដើម្បីអនុម័តយល់ព្រម។

អគ្គនាយកក្រុមហ៊ុន Asia Sunrise លោក ជា ម៉ុង បានប្រាប់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ថា ក្នុងករណីដែលថាមពលផលិតលើសពីតម្រូវការ អគ្គិសនីនេះនឹងផ្តល់ឲ្យកសិករតំបន់នោះប្រើប្រាស់ដោយឥតគិតថ្លៃ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]