ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមហ៊ុន ៧ បានចូលរួមដាក់ពាក្យដេញថ្លៃ (ឬ Expression of Interest) ដើម្បីធ្វើទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប (EDCF Loan KHM-28)។
នេះបើយោងតាមកិច្ចប្រជុំពិនិត្យឯកសារ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១ ដឹកនាំដោយឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ និងចូលរួមដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាក់ស្ដែង ក្រសួងបានអញ្ជើញក្រុមហ៊ុនសរុបចំនួន១៤ ឱ្យដាក់ពាក្យដេញថ្លៃ ប៉ុន្តែក្រោយបិទបញ្ចប់ការទទួលពាក្យនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ មានក្រុមហ៊ុន ៧ ប៉ុណ្ណោះដែលបានដាក់ពាក្យ។
ក្រុមហ៊ុនចំនួន៧ រួមមាន៖ ១) Daehan Consultants Co., Ltd ២) Kunhwa Engineering & Consulting Co., Ltd ៣) Dasan Consultants Co., Ltd ៤) Dohwa Engineering Co., Ltd ៥) Dongsung Engineering Co., Ltd ៦) Yooshin Engineering Corporation និង ៧) Korea Consultants International Co., Ltd។
ក្រសួងនឹងពិនិត្យមើលឯកសារ ហើយនឹងជ្រើសរើសក្រុមហ៊ុនណាមួយ ជានីតិវិធីបន្ទាប់។
គួរបញ្ជាក់ថា បើយោងតាមការប្រកាសរបស់ក្រសួងកាលពីឆ្នាំ ២០២០ គម្រោងផ្លូវវាងក្រុងនេះ នឹងត្រូវសាងសង់នៅភាគខាងត្បូងនៃក្រុងសៀមរាប ដោយប្រើប្រាស់ឥណទានហិរញ្ញប្បទានសាធារណរដ្ឋកូរ៉េ (EDCF) ហើយអាចនឹងមានប្រវែង ៤៥គ.ម។ (អានបន្ថែម)