ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០១៨ គម្រោងប្រមាណជា ១ ៦៤៣ គម្រោងដែលមានតម្លៃប៉ានស្មានប្រមាណ២,១៥ ពាន់លានដុល្លារត្រូវបានអនុម័តអោយសាងសង់ក្នុងព្រះរាជាណាចក្រកម្ពុជា។នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០១៨ កន្លងមកនេះ។
គម្រោងទាំងអស់នេះគឺមានផ្ទៃក្រឡាសំណង់សុរបប្រមាណជាង៥លានម៉ែត្រការ៉េដែលក្នុងនោះមាន២១គម្រោងឬស្មើនឹងផ្ទៃក្រឡាសំណង់សរុប៩២៨២៦៧ម៉ែត្រការ៉េគឺជាការវិនិយោគមកពីបរទេសក្រោមទុនវិនិយោគប្រមាណជាង ៣៩៤លានដុល្លារ។
ទន្ទឹមនឹងនេះ របាយការណ៍ដដែលបានអោយដឹងថា គម្រោងជាង ១ ពាន់គម្រោងខាងលើ បានផ្ដល់ការងារដល់អ្នកជំនាញ និងកម្មករដែលធ្វើការតាមការដ្ឋានសំណង់ទូទាំងប្រទេស ប្រមាណជាង ១៨ម៉ឺននាក់ក្នុងមួយថ្ងៃ ដែលអ្នកទាំងនោះទទួលបានប្រាក់ឈ្នួលប្រមាណពី ៤០០ដុល្លារ ទៅ ២ ៥០០ដុល្លារ ក្នុងមួយខែ។
ជាការពិតណាស ព័ត៌មានខាងលើគឺបានសបញ្ជាក់អំពីសក្កានុពលនៃវិស័យសំណង់ដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងកំណើនសេដ្ឋកិច្ចជាតិ។ បើយោងតាមរបាយការណ៍ របស់ធនាគារជាតិដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានអោយដឹងថា វិស័យសំណង់បានរួមចំណែករហូតដល់ ១១,៥ ភាគរយនៃកំណើនសេដ្ឋកិច្ចជាតិ។ (អានបន្ថែម)
លើសពីនេះទៅទៀតវិស័យសំណង់បានផ្តល់ចំណូលជួនរាជរដ្ឋាភិបាលតាមរយៈ ពន្ធអាករនានា ដែលថវិកាទាំងអស់នេះ នឹងប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន។(អានបន្ថែម)