គម្រោងស្ថាបនាផ្លូវជាតិលេខ​ ៥​ ព្រែកក្តាម-ធ្លាម្អម​​​ នឹងចំណាយជាង ២៤៦ លានដុល្លារ

កាលពីម្សិលមិញនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខា​ធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ ៥​ ចាប់ពីព្រែកក្តាម​ ទៅធ្លាម្អម ក្នុងស្រុកក្រគរ​ ខេត្តពោធិ៍័សាត់ គ្រោងនឹងចំណាយថវិកាប្រមាណជាង ២៤៦​ លានដុល្លារអាមេរិក ហើយនឹងចាប់ផ្តើមការងារសាងសង់ នៅខែកុម្ភៈ ខាងមុខនេះហើយ។

ការងារអភិវឌ្ឍន៍គម្រោងធ្វើឲ្យប្រសើឡើងកំណាត់ផ្លូវជាតិលេខ​ ៥ មួយខ្សែនេះត្រូវបានត្រួតពិនិត្យបទដ្ឋានបច្ចេកទេសដោយក្រុមហ៊ុន Katahira & Engineers International (KEI)​​ ចំណែកឯ​ការចំណាយក្នុងការសាងសង់ គឺស្ថិតនៅក្រោមជំនួយឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា ហៅកាត់ថា JICA។ កំណាត់ផ្លូវជាតិលេខ​៥​ ព្រែកក្តាម-ធ្លាម្អម មានប្រវែង ១៣៥.២៥គម​ ជាប្រភេទផ្លូវ AC (Asphalt Concrete) ហើយដំណើរការសាងសង់មានរយៈពេល ៤ ឆ្នាំ ដោយចែកចេញជាបីកំណាត់ កំណាត់ផ្លូវ ទី១ មាន ប្រវែង ៤១,៥៤ គ.ម កំណាត់ផ្លូវទី ២ មានប្រវែង៤២,៥០ គ.ម និងកំណាត់ផ្លូវទី ៣ មានប្រវែង ៥១,២០ គ.ម។ គម្រោងផ្លូវនេះ ជាចំណែកមួយនៃផ្លូវអាស៊ានហាយវេលេខ១ ដែលតភ្ជាប់ពីប្រទេសមីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម ហើយជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម​ ពោលគឺកំណាត់ផ្លូវនេះ ជាសរសៃឈាមដ៏ធំមួយក្នុងការធ្វើឲ្យសេដ្ឋកិច្ចជាតិកាន់តែមានការអភិវឌ្ឍថែមទៀត។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]