គម្រោង Marum Estate ឈ្នះពានចំនួន២ ពីកម្មវិធី PropertyGuru Asia Property Awards ឆ្នាំ២០២៣

គម្រោង Marum Estate ជាគម្រោងដែលបានផ្តួចផ្តើមឡើងដោយក្រុមហ៊ុន  Sir Stamford Raffles (Cambodia) Co. Ltd., ដែលទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន​២​​ នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards ប្រចាំឆ្នាំ២០២៣។ នេះជាសញ្ញាបង្ហាញពីការពង្រឹងជំហររបស់ខ្លួនក្នុងនាមជាអ្នកអភិវឌ្ឍន៍ឈានមុខគេនៃវិស័យអចលនទ្រព្យក្នុងតំបន់។

ក្នុងវគ្គផ្តាច់ព្រ័ត្រន៍​ពានរង្វាន់ PropertyGuru Asia Property Awards​ នេះបានប្រារព្វឡើងនៅសណ្ឋា­គារដ៏ប្រណិត The Athenee នៅទីក្រុងបាងកកប្រទេសថៃ។ កម្មវិធីអាហារពេលល្ងាច និងការធ្វើបទបង្ហាញនេះនឹងក្លាយជាឱកាសក្នុងការប្រមូលផ្តុំអ្នកជំនាញ​នាំមុខគេ​ក្នុងវិស័យ​អភិវឌ្ឍន៍​អចលនទ្រព្យក្នុ​ង​តំបន់​ មិនត្រឹមតែប៉ុណ្ណោះ​ អ្នកអភិវឌ្ឍអចលនទ្រព្យដែលទទួលបានជ័យលាភីពីបណ្តាប្រទេសទាំង១៣ក្នុងតំបន់ប្រចាំឆ្នាំ២០២៣នេះក៏នឹងចូលរួមក្នុងពិធីដ៏វិសេសវិសាលនេះផងដែរ។

ប្រឈមនឹងប្រកួតប្រជែងជាមួយ​អ្នក​អភិវឌ្ឍ ​និងគម្រោង​គំរូ​នៅទូទាំងអាស៊ី​ Marum Estate ត្រូវបានទទួលស្គាល់សម្រាប់ផែនការមេទីក្រុងពិសេស​ និងការ​រចនា​លំនៅដ្ឋាន​ដ៏ប្រណិតដោយក្តាប់យក​បាននូវ​ពានរង្វាន់ពីរប្រភេទសំខាន់ៗ​នោះ​គឺ៖ ការអភិវឌ្ឍន៍​លំនៅដ្ឋាន​ល្អ​បំផុត​ (អាស៊ី) Best Residential Development (Asia) និង​ការ​រចនា​លំនៅដ្ឋាន​ល្អ​បំផុត​ (អាស៊ី)​ Best Housing Landscape Design (Asia)។

ឆ្លងកាត់ការវាយតម្លៃដោយគណៈកម្មការវិនិច្ឆ័យជំនាញដែលមានការត្រួតពិនិត្យ និងពិចារណាលើស្តង់ដារមាសក្នុងវិស័យអចលនទ្រព្យ ពានរង្វាន់ទាំងពីរនេះបានបន្ថែមទៅលើពានរង្វាន់ចំនួន ៤ ដែល Marum Estate ទទួលបានក្នុងខែសីហា ឆ្នាំ ២០២៣ រួមមាន: ការអភិវឌ្ឍន៍ទីក្រុងរណបល្អបំផុត Best Township Development (Cambodia), ការអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត Best Mixed-Use Development (Cambodia), ការរចនាទេសភាពលំនៅដ្ឋានផ្ទះល្អបំផុត  Best Housing Landscape Design​​ (Cambodia), ការរចនាស្ថាបត្យកម្មលំនៅដ្ឋានល្អបំផុត Best Housing Architectural Design ( Cambodia)។

លោក Ng Aung San ស្ថាបនិក និងសហនាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd., បានគូសបញ្ជាក់ថា ពានរង្វាន់ទាំងនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការកំណត់ស្តង់ដារថ្មីនៅក្នុងប្រទេសកម្ពុជា និងបានបង្ហាញពីយុគសម័យថ្មីនៃការរចនាផ្ទះស្ថាបត្យកម្ម និងលំនៅដ្ឋានប្រជាជនកម្ពុជាប្រាថ្នាចង់បាន។ លោក​បាន​បន្ថែម​ថា លោក​រីករាយ​ដែល​បាន​ដាក់​ប្រទេស​កម្ពុជា​នៅ​លើ​ផែនទី​តំបន់។

ជាមួយគ្នានេះដែរ លោកស្រី Phebe Len ជាស្ថាបនិក និងជា CEO នៃក្រុមហ៊ុន បានដាក់ចេញនូវចក្ខុវិស័យ យ៉ាងទូលំទូលាយសម្រាប់គម្រោង Marum Estate ដើម្បីផ្ដល់ភាពងាយស្រួលដល់ម្ចាស់ហាង អ្នកជួល- សិស្សនិស្សិត អ្នកជំងឺ គ្រួសារ  អ្នកផ្តល់សាវាអប់រំ ការថែទាំសុខភាព និងសេវាកម្មផ្សេងៗទៀតសម្រាប់ ភ្ញៀវទេសចរ ទាំងក្មេង និងចាស់ – ដើម្បីទទួលបាននូវការរស់នៅ កម្សាន្ត ការអប់រំដ៏សម្បូរបែប និងការងារឱ្យកាន់តែប្រសើរឡើងឱ្យស្របតាមគោលការណ៍របស់ខ្លួន « Life Elevated» ។

………………………………………………………………………….

អំពីគម្រោង Marum Estate

ជាគម្រោងវិនិយោគអចលនទ្រព្យដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ដោយមានការគាំទ្រខ្លាំងពីអតិថិជន។ Marum Estate គឺជាគម្រោងអភិវឌ្ឍន៍ទីប្រជុំជន និងតំបន់ពាណិជ្ជកម្ម ដែលបានគ្រោងទុកយ៉ាងល្អិតល្អន់ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់យុទ្ធសាស្រ្តប៉ែកខាងត្បូងនៃខេត្តកណ្តាល និងជាចំណុចប្រសព្វនៃច្រកសេដ្ឋកិច្ចរបស់អាកាសយានដ្ឋានអន្តរជាតិថ្មីតេជោក្រុងតាខ្មៅ ដែលជាអាកាសយានដ្ឋានថ្នាក់ 4F ត្រូវបានគេកំណត់ថាជាមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិដ៏ធំនិងសំខាន់មួយ។

គម្រោងនេះស្ថិតនៅលើផ្លូវជាតិលេខ២ ក្នុងទឹកដីនៃទន្លេបាទីមានចំងាយត្រឹមតែ ១២គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិថ្មី​។ ជាការ​តភ្ជាប់​បាន​ដ៏ប្រសើររវាង​ផ្លូវ​ជាតិ​លេខ​២, លេខ​៣ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ និង​ផ្លូវ​ក្រវ៉ាត់​ក្រុងទី​៤ ដែល​បាន​គ្រោងទុក។

Marum Estate ក៏ជាម្ចាស់ផ្ទះនៃការលក់រាយអន្តរជាតិ ទាំងក្នុង និងក្រៅស្រុក ដោយមានការផ្តល់ជូន F&B នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិថ្មីដែលគ្រោងនឹងបើកដំណើរការនៅដើមឆ្នាំ២០២៥។ នេះជាពេលវេលាដ៏ល្អឥតខ្ចោះជាមួយនឹងការប្រគល់ Marum Estate Phase One ។

ដោយផ្តល់អាទិភាពដល់ការរស់នៅ សុវត្ថិភាព និងឯកជនភាព ភាពងាយស្រួល ទំនើប និងមានការរចនាស្ថាបត្យកម្មដោយបានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវធាតុផ្សំដែលមិនចេះចប់មិនចេះហើយ បូករួមជាមួយសហសម័យទាំងអស់ដែលរួមបញ្ចូលនៅក្នុងទេសភាព និងសួនច្បារដ៏ខៀវស្រងាត់ដែលភ្ជាប់ដោយមហាវិថី និងផ្លូវដើរមានភាពងាយស្រួលសម្រាប់អ្នកថ្មើរជើង។

អំពី​ក្រុមហ៊ុន Sir Stamford Raffles ( Cambodia) Co. Ltd.

មានទីស្នាក់ការនៅប្រទេសសាំងហ្គាពួរ ក្រុមហ៊ុន Sir Stamford Raffles ( Cambodia) Co. Ltd ត្រូវបានបង្កើតឡើងដោយក្រុមពាណិជ្ជករ អ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ ពីប្រទេសសាំងហ្គាពួរដែលចែករំលែកនូវគោលបំណងឯកវចនៈនៃការបង្កើតប្រកបដោយនិរន្តរភាពនៃតម្លៃសេដ្ឋកិច្ច និងសង្គម ពិសេសនៅទីផ្សារក្នុងតំបន់ដែលសម្បូរទៅដោយឱកាសថាមវន្តនៅទូទាំងអាស៊ី។ ស្ថាបនិករបស់ក្រុមហ៊ុននេះដឹកនាំក្រុមស្ថាបត្យករ អ្នករចនាផ្ទៃខាងក្នុង អ្នកសាងសង់ និងនាយកប្រតិបត្តិជាន់ខ្ពស់ដែលត្រូវបានជ្រើសរើសសម្រាប់កំណត់ និងផ្តល់នូវការរចនាលំនៅដ្ឋានប្រណីត បដិសណ្ឋារកិច្ច និងពាណិជ្ជកម្មនៅកម្រិតខ្ពស់បំផុតនៅទូទាំងអាស៊ី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]