គម្រោង The Bridge បានបញ្ចប់ការសាងសង់ជាន់ខ្ពស់បំផុតរបស់ខ្លួន

គម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន Oxley-WorldBridge គឺ The Bridge បានសាងសង់ ដល់ជាន់ខ្ពស់បំផុតរបស់ខ្លួនមុនពេលកំណត់នៅចុងឆ្នាំ ២០១៦ ជាមួយនឹងពិធី អបអរសាទរដ៏អធិកអធមមួយ។

បន្ទាប់ពីចាប់ផ្តើមការសាងសង់ក្នុងឆ្នាំ ២០១៤ គម្រោងអគារភ្លោះដែលមានតម្លៃ ៣០០លានដុល្លារ បច្ចុប្បន្នមានចំនួន ៤៥ជាន់ និងកម្ពស់ ១៦០ម៉ែត្រ ស្ថិតនៅច្រាំងទន្លេចតុមុខនៃទីប្រជុំជនក្នុងទីក្រុងភ្នំពេញ។

នៅពេលបញ្ចប់ The Bridge នឹងមានទៅដោយខុនដូទំនើបៗ ទីកន្លែង ការិយាល័យកំរិត A ជាមួយនិងផ្សារទំនើប។ យោងទៅតាមប្រសាសន៍របស់ លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge, បានឲ្យដឹងថា ខុនដូទាំង ៧៤៦យូនីត បានលក់អស់ ហើយនឹងប្រគល់ជូនម្ចាស់នៅក្នុងឆ្នាំ ២០១៨។

គូសបញ្ជាក់ផងដែរថា គម្រោងនេះជាការអភិវឌ្ឍរួមរវាងក្រុមហ៊ុន Oxley Holdings និង ក្រុមហ៊ុន Worldbridge Land ហើយសាងសង់ដោយក្រុមហ៊ុន Sino Great Wall របស់ប្រទេសចិន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]