ឃ្លាំងស្តុកទំនិញថ្មី១តម្លៃ ៣៨០ពាន់ដុល្លារ នៅកំពង់ផែស្វយ័តភ្នំពេញ បើកឱ្យប្រើប្រាស់ហើយ

ឃ្លាំងសន្និធិគយបណ្តោះអាសន្ន របស់កំពង់ផែស្វយ័តភ្នំពេញ មានតម្លៃ ៣៨០ពាន់ដុល្លារ ដែលមានសមត្ថភាពស្តុកទុកទំនិញក្នុងឃ្លាំងបានប្រមាណ ៨.៦៤០តោន ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ។

ឃ្លាំងស្តុកទំនិញបណ្តោះអាសន្ននេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

ឃ្លាំងនេះ មានទីតាំងស្ថិតនៅនៅចំណតផែកុងតឺន័រ LM១៧ ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

គួរបញ្ជាក់ថា ឃ្លាំងសន្និធិគយបណ្តោះអាសន្ននេះ ត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ និងបានបញ្ចប់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ដោយបានចំណាយទឹកប្រាក់ប្រមាណ ៣៨០ពាន់ដុល្លារ។

ឃ្លាំងនេះ មានទទឹង ២៤,៤ ម៉ែត្រ និងបណ្តោយ ៦០ម៉ែត្រ ចាក់សាបបេតុងអាម៉េទំហំ ១.៥១០ ម៉ែត្រក្រឡា មានបន្ទប់ការិយាល័យចំនួន ២បន្ទប់ និងច្រកទ្វារចំនួន ៤ សម្រាប់រថយន្តចូលចត ដើម្បីផ្ទេរផ្ទុកទំនិញក្នុងពេលតែមួយដូចគ្នា និងមានសមត្ថភាពស្តុកទុកទំនិញក្នុងឃ្លាំង បានប្រមាណ ៨.៦៤០ តោន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]