ចិននឹងជួយជួសជុលព្រះបរមរាជវាំងអង្គរ ស្ថាបត្យកម្មបុរាណ ហេដ្ឋារចនាសម្ព័ន្ធ និងសាលា�

សាធារណរដ្ឋចិន កាលពីថ្មីៗនេះបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជាផ្តល់ជំនួយឥតសំណងរាប់លានដុល្លារក្នុងការជួយជួសជុលព្រះបរមរាជវាំងអង្គរ ស្ថាបត្យកម្មបុរាណនៅខេត្តសៀមរាប ដើម្បីរៀបចំផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា និងសាងសង់អគារវិទ្យាល័យចំនួន ២៦ នៅទូទាំងប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងទាំងនេះត្រូវបានធ្វើឡើងក្នុង ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានមួយចំនួន និងពិធីប្រកាសជាផ្លូវការនូវគម្រោងហិរញ្ញប្បទានឥតសំណង សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារ:បរិក្ខារអប់រំនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិនGao Yan កាលពីថ្ងៃទី ១៩ ខែមិថុនាកន្លងមកនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថាមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣ សំខាន់ៗ រួមមាន ៖ ១) ជំនួយឥតសំណង ២,៥ លានដុល្លារសម្រាប់ការអនុវត្តគម្រោងកាត់បន្ថយយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ២)កិច្ចព្រមព្រៀងដើម្បីរៀបចំផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូននៅកម្ពុជារួមមានហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស និង ៣)កិច្ចព្រមព្រៀងក្នុងការជួយជួសជុលព្រះបរមរាជវាំងនៅអង្គរ ព្រមទាំងស្ថាបត្យកម្មបុរាណដទៃទៀតនៅក្នុងខេត្តសៀមរាប។

ក្រៅពីកិច្ចព្រមព្រៀងសំខាន់ចំនួន ៣ រដ្ឋាភិបាលចិនក៏បានប្រកាសបើកជាផ្លូវការនូវគម្រោងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំផងដែរ។ គម្រោងនេះរួមមាន ជំនួយសាងសង់អាគារវិទ្យាល័យចំនួន ២៦ ខ្នងនិងមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូចំនួន ៣ ខ្នង នៅរាជធានីភ្នំពេញ ១ ខ្នងខេត្តកំពង់ចាម ១ ខ្នងនិងខេត្តកណ្តាល ១ ខ្នង។

គួរបញ្ជាក់ផងដែរ ចាប់ពីខែកក្កដាឆ្នាំ ២០០១ ដល់ថ្ងៃទី ១៩ខែមិថុនាឆ្នាំ ២០១៨ រដ្ឋាភិបាលចិនបានផ្តល់ជំនួយដល់កម្ពុជាក្នុងទឹកប្រាក់សរុបចំនួនជាង ៥២៧៦ លានដុល្លារដែលក្នុងនោះ ១២២១លានដុល្លារជាជំនួយឥតសំណងនិងឥណទានឥតការប្រាក់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]