ចិននឹងបញ្ចប់ការសាងសង់អគារ Gold Tower 42

គម្រោងអគារ Gold Tower 42 ដែលហ៊ុមព័ទ្ធទុកចោល ទីបំផុតទៅដូចជាស្ថិតនៅលើផ្លូវឈានទៅរកការបិទបញ្ចប់នៅខែវិច្ឆិកា បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍កូរ៉េ Yun​woo បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីចាប់ផ្តើមការសាងសង់ឡើងវិញ។

លោក Kim Tae Yeon អគ្គនាយកក្រុមហ៊ុន Yunwoo បានប្រកាសនៅក្នុងពិធីថា ការសាងសង់នឹងចាប់ផ្តើមជាថ្មីម្តងទៀតនៅឆ្នាំ ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩។ ការថ្លែងបែបនេះគឺបន្ទាប់ពីការសន្យារបស់ក្រុមហ៊ុន Yunwoo ជាមួយរាជរដ្ឋាភិបាលកម្ពុជាកាលពីដើមឆ្នាំបន្ទាប់ពីរាជរដ្ឋាភិបាលគំរាមថានឹងរឹបអូសអចលនទ្រព្យនេះ។

ក្រុមហ៊ុនអភិវឌ្ឍន៍ក៏បានផ្តល់ការធានាថា ក្រុមហ៊ុននឹងមិនលក់យូនីតបន្ថែមទៀតទេរហូតដល់គម្រោងត្រូវបានបញ្ចប់។ ជាន់អគារចំនួន ៣១ជាន់ ត្រូវបានសាងសង់ឡើងរួចហើយ ជាមួយនិងផែនការសាងសង់ចំណតរថយន្តក្រោមដីចំនួន ៥ជាន់ មជ្ឈមណ្ឌលទិញទំនិញចំនួន ៣ជាន់ ការិយាល័យរដ្ឋបាលចំនួន ៨ជាន់ និងខុនដូចំនួន ២៩ជាន់ដែលមាន ៣៩៩យូនីត។

ក្រុមហ៊ុន Yunwoo បានអះអាងថា បានចំណាយថវិកាចំនួន ១០០លានដុល្លាររួចទៅហើយលើគម្រោងនេះ ហើយដំណាក់កាលបន្ទាប់ត្រូវការថវិកាចំនួន ១៤០លានដុល្លារបន្ថែមទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]