ចិនបានបោះទុនជាង១ពាន់លានដុល្លារសម្រាប់សួនកម្សាន្តធំជាងគេនៅកម្ពុជា Wisney World

រូបគំរូ

ក្រុមហ៊ុនអភិវឌ្ឍន៍មអន្តរជាតិ SV International និង AMC International បានប្រកាសថានឹងវិនិយោគទឹកប្រាក់ប្រមាណ មួយពាន់លានដុល្លារសំរាប់គម្រោង Wisney World ដែលជារមណីយដ្ឋានកម្សាន្តធំជាងគេនៅកម្ពុជា គម្រោងនេះនឹងមានវត្តមាននៅលើទឹកដីខេត្តព្រះសីហនុ។

គម្រោងនេះត្រូវបានប្រកាសជាផ្លូវការនៅមជ្ឈមណ្ឌលកោះពេជ្រកាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៨ ក្រោមការចូលរួមរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច។

យោងតាមប្រសាសន៍របស់លោក Lim Chay Loon ប្រធានក្រុមហ៊ុន SV International បានឲ្យដឹងថា គម្រោងនេះគ្រោងនឹងចំណាយទឹកប្រាក់អស់ប្រមាណជា ១.០៦ពាន់លានដុល្លារ ដែលនឹងជួយបង្កើតការងារសម្រាប់ប្រជាជនកម្ពុជា ហើយនេះក៏ជាចំណែកមួយក្នុងការជួយជម្រុញបន្ថែមទៅលើវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុឲ្យកាន់តែរីកចំរើន។

ចំពោះការសាង់សង់វិញលោកបានបញ្ជាក់បន្ថែមទៀតថា សម្រាប់ផ្នែកសំណង់ឧទ្យានធម្មជាតិនឹងបញ្ចប់ក្នុងរយៈពេល ៤ឆ្នាំ ខណៈដែលសណ្ឋាគារកាស៊ីណូ និងរមណីយដ្ឋាននឹងត្រូវចំណាយពេលប្រហែល ៣០ខែ ដើម្បីបញ្ចប់។

ទន្ទឹមនឹងនេះដែរលោកជំទាវ ម៉ែន សំអន ក៏បានមានប្រសាសន៍បន្ថែមទៀតថាគម្រោងនេះនឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិពីគ្រប់ទិសទីឲ្យទៅចូលរួមទស្សនានៅទីកម្សាន្តមួយនេះ ដែលប្រាកដណាស់ នេះគឺជាការជម្រុញឲ្យការអភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចម្រើន ជាពិសេសខេត្តព្រះសីហនុដែលនឹងត្រូវទទួលបាននូវសក្កានុពល និងភាពលេចធ្លោយ៉ាងខ្លាំងលើវិស័យសំណង់វិនិយោគផ្សេងៗ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]