ចិនបោះទុនជាង ៧០ លានដុល្លារសង់ឧទ្យានវប្បធម៌កម្ពុជា-ចិន នៅទីក្រុងអង្គរសៀមរាប

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនចិន Yunnan Cultural Industry Investment Holding Group បានបណ្ដាក់ទុនជាង ៧០ លានដុល្លារ ដើម្បីសាងសង់ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន ដ៏ធំមួយនៅក្នុងក្រុងអង្គរ ខេត្តសៀមរាប ដែលជាទីក្រុងបេះដូងរបស់ខ្មែរ។

មជ្ឈមណ្ឌលវប្បធម៌ដ៏ធំសម្បើមមួយនេះ កំពុងសាងសង់លើផ្ទៃដីសរុបប្រមាណ ៣,៣ ហិកតា ដែលក្រោយពេលសាងសង់រួម ឧទ្យាននេះនឹងក្លាយជាបណ្ដុំនៃតំបន់ទេសចរណ៍បែបវប្បធម៌ រួមមាន រោងមហោស្រពញញឹមអង្គរ ១៥០០-កៅអី សារមន្ទីរ Zhou Daguan មជ្ឈមណ្ឌលវប្បធម៌សម័យចេនឡា មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន មជ្ឈមណ្ឌលពិព័រណ៍ផលិតផលវប្បធម៌ និងភោជនីយដ្ឋាន ជាដើម។

បើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនបានឱ្យដឹងថា គម្រោងនេះមានទីតាំងស្ថិតនៅជិតសណ្ឋាគារសុខាសៀមរាប ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៩ កក្កដា កន្លងមកនេះ ហើយគ្រោងនឹងបើកជាសាធារណៈនៅដើមឆ្នាំ ២០២០។

លោក Liu Zhijie អគ្គនាយកការិយាល័យកុងស៊ុលនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ក្នុងសារព័ត៌មាន Xinhua ថា ៖ មជ្ឈមណ្ឌលវប្បធម៌នេះនឹងមិនត្រឹមតែផ្តល់នូវកន្លែងទេសចរណ៍បែបវប្បធម៌និងច្នៃប្រឌិតថ្មីសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងដើរតួយ៉ាងសកម្មក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌និងសិល្បៈរវាងចិននិងកម្ពុជា ក៏ដូចជាលើកកម្ពស់មិត្តភាពរវាងប្រទេសទាំងពីរផងដែរ។

លើសពីនេះទៅទៀត គម្រោងនេះក៏ត្រូវបានកសាងឡើងជាការប្រារព្ធខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងចិនផងដែរ។

Cambodia-China Cultural and Creative Park
Cambodia-China Cultural and Creative Park
Cambodia-China Cultural and Creative Park
Cambodia-China Cultural and Creative Park
- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]