ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រដ្ឋាភិបាលចិនផ្ដល់ជំនួយឥតសំណងទឹកប្រាក់ប្រមាណ ៥០លានដុល្លារអាមេរិកដល់កម្ពុជាដើម្បីសាងសង់ជាមន្ទីរពេទ្យមិត្តភាពកម្ពុជា~ចិន នៅក្នុងខេត្តត្បូងឃ្មុំ ដែលគម្រោងនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមទំព័រ Facebook របស់រដ្ឋបាលខេត្តត្បូងឃ្មុំ។
ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីដំណើរការនៃគម្រោងនេះ របស់រដ្ឋបាលខេត្តត្បូងឃ្មុំក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
យោងតាមប្រសាសន៍របស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ ពិធីបញ្ចុះបឋមសិលាសាងសង់ មន្ទីរពេទ្យមិត្តភាពកម្ពុជា~ចិនត្បូងឃ្មុំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ នៅបរិវេណតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ផងដែរថា ខេត្តត្បូងឃ្មុំជាខេត្តមួយដែលកំពុងមានសក្ដានុពលទាក់ទងទៅនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគម្រោងសាងសង់អគាររដ្ឋបាលខេត្តដែលបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីខែឧសភា ឆ្នាំ២០១៧។