ចិនមានចំណាប់អារម្មណ៍ខ្លាំងលើការសាងសង់ផ្លូវទូទាំងខេត្តព្រះសីហនុ

ក្រុមហ៊ុនចិនចាប់អារម្មណ៍សាងសង់ផ្លូវទូទាំងខេត្តព្រះសីហនុ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ។

ថ្លែងប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំតាមទូរស័ព្ទកាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨ ឯកឧត្តម យន្ត មីនបានមានប្រសាសន៍ថា ក្រុមហ៊ុនចិនចាប់អារម្មណ៍ខ្លាំងលើគម្រោងសាងសង់និងស្តារឡើងវិញរាល់ផ្លូវនៅទូទាំងខេត្តព្រះសីហនុហើយថ្មីៗនេះមានក្រុមហ៊ុនចិនចំនួន៦បានស្នើសុំសិក្សាគម្រោងសាងសង់ផ្លូវទាំងនោះ។

តាមការបកស្រាយរបស់ឯកឧត្តម ដើម្បីកសាងផ្លូវនៅទូទាំងក្រុងព្រះសីហនុឲ្យបានស្អាតល្អ មន្ទីរសាធារណៈការនិងដឹកជញ្ជូនបានធ្វើការប៉ាន់ស្មាន់ថាការកសាងផ្លូវនេះនឹងត្រូវចំណាយថវិការហូតដល់ទៅ ២០០ លានដុល្លារអាមេរិក។

ឯកឧត្តម យន្ត មីន បានបន្ថែមទៀតថា ក្រុមហ៊ុនចិនទាំង៦នឹងធ្វើការសិក្សាលើគម្រោងកសាងហេដ្ឋារចនាសម្ពន័្ធផ្លូវទាំងអស់នេះដោយប្រើរយៈពេលបីខែរួចរដ្ឋបាលខេត្តនឹងធ្វើការបញ្ជូនសំណើនេះជូនរាជរដ្ឋាភិបាល។

យោងតាមទិន្នន័យរបស់រដ្ឋបាលខេត្តព្រះសីហនុ បច្នុប្បន្នផ្លូវសំខាន់ៗចំនួន២៨ខ្សែ ក្នុងក្រុងព្រះសីហនុកំពុងស្ថិតក្នុងការខូចខាតខ្លាំង ដែលត្រូវតែដោះស្រាយ ដើម្បីធ្វើការកែលម្អនិងពង្រីកអោយកាន់តែប្រសើរឡើង។

ក្នុងនោះដែរ ផ្លូវមេក្នុងក្រុងសំខាន់ៗដែលរដ្ឋបាលខេត្តព្រះសីហនុ បានលើកយកមកពិភាក្សាជាមួយក្រុមហ៊ុនចិនមានចំនួន៨ខ្សែបែកចេញជា២៨ខ្សែទៀត ដែលមានប្រវែងសរុបចំនួន១៤០គីឡូម៉ែត្រ។ផ្លូវទាំងនោះបានបែកចេញជាខ្នែងបន្ថែមទៀតចំនួន២៤៥ខ្សែទៀតនៅទូទាំងក្រុងព្រះសីហនុ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]