ចិន ប្រកាសជួយកម្ពុជា ពង្រឹងទំនាក់ទំនងក្នុងវិស័យទេសចរណ៍ វប្បធម៍ និងការវិនិយោគ

មន្ទីរពាណិជ្ជកម្មខេត្ត Shanxi នៃប្រទេសចិន បានបង្ហាញការប្តេជ្ញាចិត្តថា នឹងជួយជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យទេសចរណ៍ វប្បធម៍ និងការវិនិយោគឱ្យកាន់តែប្រសើរឡើងថែមទៀត។ នេះបើតាមជំនួបពិភាក្សារវាងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ជាមួយនឹងគណៈប្រតិភូខេត្តShanxi នៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយ លោក Wang Hongjin ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត Shanxi នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។

នាឱកាសនោះ លោក Wang Hongjin បានបង្ហាញពីគោលបំណង នៃដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីពិភាក្សាអំពីការប្តេជ្ញាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ វិស័យទេសចរណ៍ វប្បធម៍ និងការវិនិយោគ ក៏ដូចជាការផ្ដល់អាហារូបករណ៍ជូនដល់សិស្ស និស្សិតខេត្តសៀមរាបឱ្យមានឱកាសទៅសិក្សានៅខេត្ត Shanxi ប្រទេសចិន។

ជាការឆ្លើយតប លោក ង៉ូវ សេងកាក់ បានស្វាគមន៍ និងគាំទ្រនូវកិច្ចការសហការដើម្បីការអភិវឌ្ឍន៍ ខណៈលោក​សង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមករវាងប្រទេសទាំងពីរ នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរ។

ពាក់ព័ន្ធនឹងប្រទេសចិននេះដែរ ក្នុងជំនួបជាមួយក្រសួងទេសចរណ៍ កាលថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៥ប្រតិភូទីក្រុង Beihai នៃតំបន់ស្វយ័តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានមកស្វែងរកកិច្ចសហការជាមួយក្រសួងទេសចរណ៍ ដើម្បីជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ការអភិវឌ្ឍទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំងឡើងផងដែរ។ (អានបន្ថែម)

គួរបញ្ជាក់ថា ក្នុងចំណោមប្រភពទុនវិនិយោគដែលឈរលើលំដាប់ខ្ពស់បំផុតនៅកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ គឺ ចិន ដែលមានទុនវិនិយោគរជាង ៥២%។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលផ្សាយនៅថ្ងៃទី០៧​ ខែកក្កដា ឆ្នាំ២០២៥៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]