ចិន-អាស៊ាន ផ្តួចផ្តើមគំនិតសេដ្ឋកិច្ចខៀវ ដើម្បីធ្វើទំនើបកម្មពាណិជ្ជកម្មដែនសមុទ្ររួម

ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ត្រៀមធ្វើបដិវត្តពាណិជ្ជកម្មដែនសមុទ្ររវាងចិន និងអាស៊ាន តាមរយៈការជំរុញការដឹកជញ្ជូនតាមផ្លូវសមុទ្រ បច្ចុប្បន្នមានចំនួន ៩៤%នៃ ពាណិជ្ជកម្មបរទេសរបស់ចិន និងជាង ៦០% នៃពាណិជ្ជកម្មបរទេសរបស់អាស៊ាន ដែលតំណាងឱ្យ ៦៥%នៃពាណិជ្ជកម្មទ្វេភាគីរវាងតំបន់ទាំងពីរក្នុងឆ្នាំ ២០២៣។ ការវិវឌ្ឍចរន្ត សេដ្ឋកិច្ចថ្មី ដ៏សំខាន់នេះ លេចចេញជាផ្នែកនៃគំនិតផ្តួចផ្តើមទ្រង់ទ្រាយធំ ដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ដែនសមុទ្រប្រកបដោយនិរន្តរភាព នេះបើយោងតាមបទវិភាគដោយអ្នកជំនាញ សេដ្ឋកិច្ចតំបន់អាស៊ី ក្នុងរបាយការណ៍របស់លោក Chi Fulin ចុះផ្សាយដោយសារៈព័ត៌មានចិន China Daily នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥។

សក្តានុពលផ្លាស់ប្តូរនៃភាពជាដៃគូដែនសមុទ្រនេះ ទទួលបានសន្ទុះគាំទ្រកាន់តែច្រើនឡើង ពីបណ្តា ប្រទេសជាសមាជិក កាលពីកំឡុងខែមីនា ឆ្នាំ ២០២៣ នៅពេលដែលវិទ្យាស្ថានចិនសម្រាប់កំណែទម្រង់ និងអភិវឌ្ឍន៍ (China Institute for Reform and Development) ដែលធ្វើការរួមគ្នាជាមួយ ក្រុមអ្នករៀបចំយុទ្ធសាស្ត្រ ដែលមានមូលដ្ឋាននៅអាស៊ាន បានបង្ហាញ “គំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់ សមាហរណកម្មសេដ្ឋកិច្ចខៀវចិន-អាស៊ាន (China-ASEAN Blue Economy) “។ សកម្មភាពយុទ្ធសាស្ត្រ នេះ មានគោលបំណងបង្កើនប្រសិទ្ធភាពការបែងចែកធនធានសមុទ្រ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ចកាន់ តែរឹងមាំរវាងតំបន់អាស៊ានជាមួយនឹងមហាអំណាចចិន។

ការរួមចំណែករបស់សេដ្ឋកិច្ចដែនសមុទ្ររវាងតំបន់ទំាងពីរ គឺមានភាពខុសគ្នាយ៉ាងធំធេង នោះគឺ ៧,៩% ជាការរួមចំណែកនៃសេដ្ឋកិច្ចខៀវចំពោះ GDP របស់ប្រទេសចិន ធៀបនឹងប្រហែល ២០% ជាការរួមចំណែកចំពោះ GDP របស់ប្រទេសអាស៊ាន។ ទោះយ៉ាងណាក្តី តួលេខនេះ បង្ហាញពីឱកាសដ៏គួរ ឱ្យទាក់ទាញសម្រាប់កំណើនបន្ថែមដែលនឹងបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមក។ ចំណងផល ប្រយោជន៍ដែលជាតម្លៃថ្នូរដោះដូរជាពិសេសនេះបាននាំឲ្យមានកិច្ចព្រមព្រៀងបន្ថែម  គឺដោយសារតែអាស៊ាន សំឡឹងឃើញអានុភាពផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន ក្នុងវិស័យជលផលសមុទ្រ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលកកើតឡើងវិញ ខណៈដែលចិនក៏សំឡឹងឃើញផលប្រយោជន៍ពីប្រទេសជាសមាជិកអាស៊ាន មានដូចជាធនធាន និងការចំណាយថ្លៃដើមតិច។

បញ្ហាប្រឈមនាពេលបច្ចុប្បន្ននៅក្នុងហេដ្ឋារចនាសម្ព័ន្ធដែនសមុទ្ររបស់អាស៊ាន គឺជាក់ស្តែង មានកំពង់ ផែតែបីប៉ុណ្ណោះដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមកំពង់ផែកំពូលទាំង ២០ របស់ពិភពលោក។ ភាពជាដៃគូនេះ ស្វែងរកការដោះស្រាយបញ្ហាសំខាន់ៗដែលតំបន់កំពុងប្រឈម រួមមានលទ្ធភាពប្រើ ប្រាស់កំពង់ផែមានកម្រិត យន្តការសហប្រតិបត្តិការមិនគ្រប់គ្រាន់ និងគុណភាពសេវាកម្មដឹកជញ្ជូន ល្អបំផុតនៅទូទាំងរដ្ឋសមាជិកអាស៊ាន។

ភាពបន្ទាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រ ត្រូវបានគូសបញ្ជាក់ដោយការព្រួយបារម្ភ អំពីបញ្ហាបរិស្ថាន។ ជាក់ស្តែង ធនធានមច្ឆជាតិក្នុងសមុទ្រចិនខាងត្បូង ដែលជាកន្លែងមានសក្តានុពល ជួយទ្រទ្រង់ដល់ការចិញ្ចឹមជីវិតរបស់អ្នកស្រុកអាស៊ានបានចំនួន ៦២៥ លាននាក់ ត្រូវបានគេ មើលឃើញ ថា កំពុងមានការធ្លាក់ចុះគួរឲ្យព្រួយបារម្ភ ពី ៧០% ទៅ ៩៥%ទៅហើយ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ មក។ ស្ថានភាពនេះ បានជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតស្តង់ដារ ពាណិជ្ជកម្មបង្រួបបង្រួម ក្រោមក្របខ័ណ្ឌ RCEP ។

មែនទែនទៅ ក្រោមគំនិតផ្តួចផ្តើមនេះ នៅមានគម្រោងធំៗសំខាន់ៗប្រកបដោយមហិច្ឆតាជាច្រើនទៀត រួមទាំងគម្រោងអភិវឌ្ឍន៍បណ្តាញកំពង់ផែចិន-អាស៊ានទ្រង់ទ្រាយធំ ដែលមានសមត្ថភាពចែករំលែក ព័ត៌មានកម្រិតខ្ពស់ និងបទប្បញ្ញត្តិស្តង់ដារ។ ផែនការអភិវឌ្ឍនានាក្រោមក្របខណ្ឌនេះ ក៏រួមបញ្ចូលផង ដែរនូវការបង្កើត “វេទិកាសហប្រតិបត្តិការឆ្លងកាត់ព្រំដែន” ដើម្បីសម្រួលដំណើរការអធិការកិច្ច និងការចេញលិខិតបញ្ជាក់ប្រតិបត្តិការពាណិជ្ជកម្មនានា រួមជាមួយនឹងការដាក់ពង្រាយជាយុទ្ធសាស្រ្តនៃ “ច្រកឆ្លាតវៃ” នៅតាមទីតាំងសំខាន់ៗ។

ខេត្ត Hainan របស់ចិន លេចចេញជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៅក្នុងភាពជាដៃគូដែនសមុទ្រនេះ ដែលមានទីតាំងជាយុទ្ធសាស្ត្រនៅចំនុចប្រសព្វនៃទីផ្សារក្នុងស្រុករបស់ប្រទេសចិន និងផ្លូវពាណិជ្ជកម្ម អាស៊ីអាគ្នេយ៍។ គោលនយោបាយពន្ធសូន្យរបស់កំពង់ផែពាណិជ្ជកម្មសេរី Hainan ត្រូវបានគេរំពឹងថា នឹងទាក់ទាញការវិនិយោគរបស់អាស៊ាននៅក្នុងរោងចក្រកែច្នៃអាហារសមុទ្រ ខណៈដែលកំពង់ផែ Yangpu របស់ចិន កំពុងត្រូវបានបង្កើតឡើងជាទំនាក់ទំនងដឹកជញ្ជូន ដ៏សំខាន់រវាង ទីផ្សារទាំងពីរ។

កិច្ចសហប្រតិបត្តិការនេះ បានពង្រីកលើសពីការធ្វើគម្រោងហេដ្ឋារចនាសម្ព័ន្ធគ្រាន់តែដើម្បីគ្របដណ្តប់ លើវិស័យទេសចរណ៍សមុទ្រ ដោយសារប្រទេសចិនបានបើកទីផ្សាររបស់ខ្លួន និងគាំទ្រទាំងសហគ្រាស ក្នុងស្រុក និងសហគ្រាសពីប្រទេសអាស៊ាន ក្នុងការអភិវឌ្ឍផ្លូវនាវាចរណ៍សមុទ្រចិនខាងត្បូង។ លើសពីនេះ ភាពជាដៃគូផ្តោតលើគំនិតផ្តួចផ្តើមវារីវប្បកម្មកម្រិតខ្ពស់ រួមទាំងការអភិវឌ្ឍន៍ប្រព័ន្ធនេសាទ ទឹកជ្រៅ អេកូឡូស៊ី និងប្រតិបត្តិការកសិកម្មឆ្លាតវៃ។

គំនិតផ្តួចផ្តើមសេដ្ឋកិច្ចខៀវចិនអាស៊ាននេះ ក៏មានរាប់បញ្ចូលសំណើឱ្យបង្កើត “ឃ្លាំងនៅកណ្តាលសមុទ្រ” បម្រុងទុកសម្រាប់ទំនិញនាំមកពីសមុទ្រនៃប្រទេសអាស៊ាន ដែលគ្រោងនឹងសាងសង់ឡើងនៅកំពង់ផែ Yangpu របស់ចិន ដើម្បីកាត់បន្ថយការចំណាយលើការដឹកជញ្ជូនតាមសមុទ្រ តាមរយៈការបង្កើតឃ្លាំង កណ្តាល និងប្រព័ន្ធចែកចាយថ្មីនេះ។ លើសពីនេះ ក៏មាន ផែនការកំពុងដំណើរការដើម្បីបង្កើត “ពិព័រណ៍សមុទ្រចិន-អាស៊ាន” ដោយកំណត់យកកំពង់ផែពាណិជ្ជកម្មសេរី Hainan ជាមូលដ្ឋានគ្រឹះសម្រាប់ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងតំបន់ទាំងពីរផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]