ចំណតរថយន្តក្រោមដីធំជាងគេនៅភ្នំពេញបើកដំណើរការនៅដើមឆ្នាំ២០១៨

ភ្នំពេញ​៖ បន្ទាប់ពីបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០១៥​ ពោលគឺប្រើរយៈពេលសាងសង់ជិត ២ឆ្នាំ​​​​ ទីបំផុតចំណតក្រោមដីធំជាងគេបង្អស់នៅទីក្រុងភ្នំពេញ​​នឹងបើកសម្ពោធឲ្យប្រើ​​​​ប្រាស់ជាផ្លូវការនៅខែមករា​​ ឆ្នាំ២០១៨​ ខាងមុខនេះ។ នេះបើតាមប្រសាសន៍ របស់ប្រធានគ្រប់គ្រងគម្រោងចំណតក្រោមដី នៃក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា​​(OCIC)។ លោក ឈិន ហុក បានថ្លែងប្រាប់សារព័ត៌មានសំណង់​​​​ និងអចលនទ្រព្យឲ្យដឹងថា​​ បច្ចុប្បន្នការសាងសង់ផ្នែកខាងក្នុង​​ និងខាងលើនៃចំណតក្រោមដីនេះបានបញ្ចប់រួចរាល់អស់ហើយ រង់ចំាតែការសាងសង់ផ្លូវ ​៧៧​ ដែលនៅខាងកើតជាប់គម្រោងនេះដែលមិនទាន់បញ្ចប់ការសាងសង់​នៅឡើយ។ លោក​​​ ហុក បានបញ្ជាក់ថា​ ការសាងសង់ផ្លូវ ៧៧ នេះ អាចនឹងបញ្ចប់នៅសប្តាហ៍​​ទី១ ខែមករា​។​ បើយោងតាមប្រសាសន៍របស់ប្រធានគ្រប់គ្រងគម្រោងចំណតក្រោមដីរូបនេះថា ​ ចំណតក្រោមដី ដែលស្ថិតនៅពីមុខព្រះសក្សមុនីចេតិយ៍​​ ចន្លោះអគារកាណាឌីយ៉ា និងអគារវឌ្ឍនៈ​ធំជាងគេមួយនេះ ​មានកម្ពស់ពីរជាន់​​ និងទំហំផ្ទៃក្រឡាសរុបជិត ៩ពាន់ម៉ែត្រការ៉េ​​ ហើយអាចផ្ទុកបាន ៣០៤​ រថយន្ត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]