ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រសួងសាធារការ និងដឹកជញ្ជូន គ្រោងនឹងបំពាក់គ្រឿងម៉ាស៊ីនត្រួតពិនិត្យកាំរស្មើអិចលើទំនិញដែលឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិថ្មី ស្ទឹងបត់-បានណុងអៀន ទិសដៅដើម្បីធ្វើទំនើបកម្ម និងពន្លឿននីតិវិធីត្រួតពិនិត្យទំនិញឆ្លងកាត់ព្រំដែន។
គម្រោងនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៨ ខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ច្រកស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ រវាងមន្ត្រីពាក់ព័ន្ធ ជាមួយទីភ្នាក់ងារទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង ឬ NEDA។
ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានជំរុញលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ ជាពិសេស អាជ្ញាធរគយកម្ពុជា និងថៃ សហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីធានាថាការបំពាក់ព័ន្ធគ្រឿងម៉ាស៊ីនបរិក្ខារស្កេនទំនិញនៅច្រកទ្វារនេះ។
ឯកឧត្តម សង្ឈឹមថា ម៉ាស៊ីននេះនឹងជួយឱ្យមន្រ្តីងាយស្រួលក្នុងការត្រួតពិនិត្យទំនិញឆ្លងកាត់ព្រំដែន កុំឱ្យមានភាពយឺតយ៉ាវ និងមិនបង្កភាពស្មុគស្មាញបន្ថែមទៀតដល់ការដឹកជញ្ជូន។
គួរបញ្ជាក់ថា កម្ពុជា និងថៃ កាលពីថ្មីៗនេះ បានព្រមព្រៀងគ្នាថានឹងបើកច្រកទ្វារព្រំដែនស្ទឹងបត់ ភ្ជាប់ខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា និងខេត្តស្រះកែវនៃប្រទេសថៃ ជាបណ្តោះអាសន្ន សម្រាប់ការដឹកជញ្ជូនទំនិញ ក្នុងពេលឆាប់ៗនេះ។ (អានបន្ថែម)
បើគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១ នេះ គម្រោងសាងសង់ច្រកទ្វារព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់-បានណងអៀន តម្លៃជាង ២៤ លានដុល្លារ នេះ សម្រេចបានប្រមាណ ២១,០៥% ហើយ ។