ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាប្រមូលពន្ធបានជិត $៣ពាន់លាន ទាបជាងផែនការកំណត់

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូលពន្ធមានទឹកប្រាក់សរុប ២,៩០៩ លានដុល្លារ អាមេរិក ក្នុងឆមាសទី១ឆ្នាំ២០២៤ ឬស្មើប្រមាណ ៤៦ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ​ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ស្តីពីការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២៤ ចំណូលពីគយមានចំនួនជាង ១.២ពាន់លានដុល្លារ ស្មើនឹង ៤៤% នៃច្បាប់ហិរញ្ញវត្ថុ២០២៤។​

ចំណែក ចំណូលពីពន្ធដារវិញមានចំនួន ១.៧ពាន់លានដុល្លារ ស្មើនឹង ៤៨% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការប្រមូលពន្ធគយមិនបានគ្រប់តាមផែនការដែលកំណត់នេះ គឺដោយថាតែការនាំចូលទំនិញចម្រុះធ្លាក់ចុះ ពិសេសយានយន្តបន្តធ្លាក់ចុះជាបន្តបន្ទាប់ ខណៈប្រជាពលរដ្ឋក៏មានការក្បិតក្បៀតលើការចំណាយផងដែរ។

បន្ថែមពីនេះ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏ជាកត្តារួមផ្សំដែលបង្កផលប៉ះពាល់ដល់ការប្រមូលចំណូលរបស់គយដែរ។

ក្រសួងលើកឡើងទៀតថា ការប្រមូលចំណូលពន្ធដារធ្លាក់ចុះគឺដោយសារតែចំណូលពីពន្ធលើប្រាក់ចំណូល និងពីអាករលើមុខទំនិញ និងសេវាក្នុងស្រុកធ្លាក់ចុះខ្លាំងពេក។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ាន់ស្មានថា ការប្រមូលចំណូលសារពើពន្ធនៅពេញមួយឆ្នាំ២០២៤ អាចសម្រេចបានប្រមាណជាង ៥ពាន់លានដុល្លារ ឬស្មើ ៨៥,៥% នៃផែនការច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤ ខណៈច្បាប់តម្រូវឱ្យប្រមូលឱ្យបានជាង ៦ពាន់លានដុល្លារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]